មានរឿងធំហើយ!!! ម្ចាស់បន្ទប់ជួលជាង៤០០បន្ទប់ ព្រមានដេញអ្នកជួលចេញពីបន្ទប់ ប្រសិនបើទម្លាយថា ខ្លួនឡើងថ្លៃបន្ទប់ ដែលផ្ទុយពីការអំពាវនាវរបស់សម្ដេច ហ៊ុន សែន
(ភ្នំពេញ)៖ បើទោះបីម្ចាស់បន្ទប់ជួលមួយចំនួនធំ មិនបានតម្លើងថ្លៃតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាហើយនោះ ក៏នៅមានម្ចាស់បន្ទប់ជួលមួយតូចចំនួន នៅតែគឃ្លើននឹងការអំពាវនាវរបស់សម្ដេចតេជោដដែល ជាក់ស្ដែងម្ចាស់បន្ទប់ជួលដែលមានជាង៤០០បន្ទប់ នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានឡើងថ្លៃបន្ទប់ជួលរបស់ខ្លួនពី៥ដុល្លារ ទៅ១០ដុល្លារ រួចបាត់ទៅហើយ។
ប៉ុន្ដែការព្រមានថានឹងបណ្ដេញចេញនេះ កាន់តែធ្វើឲ្យក្រុមកម្មករ និងអាជីវករតូចតាចអាចដែលរកស៊ីត្រឹមមួយរស់ៗ ទប់មិនបាននោះឡើយ ពោលគឺនៅតែធ្លាយដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខាងសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយ និងដោះស្រាយជូនពួកគាត់ផង ព្រោះថា ការតម្លើងថ្លៃបន្ទប់ជួលនេះ ធ្វើឲ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត។
ក្រោយធ្លាយព័ត៌មាននេះដល់អាជ្ញាធរភ្លាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បានចាត់ឲ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះជួយអន្ដរាគមន៍រកដំណោះស្រាយជូនក្រុមកម្មករ និងអាជីវករតូចតាចផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់។
អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោកនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កុំឲ្យម្ចាស់បន្ទប់ជួលមានការតម្លើងថ្លៃ បើទោះបីប្រាក់ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ។
យ៉ាងណាមិញ អ្នកជួលបន្ទប់ជួលទាំង៤០បន្ទប់ ដែលបានតម្លើងថ្លៃរយៈពេលជាង២ខែមកហើយ ក្នុងចំណោមបន្ទប់ជាង៤០០បន្ទប់នោះ បានរៀបរាប់ពីទុក្ខលំបាកថែមទៀតថា បន្ទប់ជួលដែលគេឡើងថ្លៃនោះ មានចំនួនពី ៥-១០ដុល្លារ ទៅតាមបន្ទប់តូច ឬធំ ប៉ុន្ដែស្ថានភាពបន្ទប់វិញ ក៏មិនមានអនាម័យត្រឹមត្រូវនោះទេ។
បើនិយាយពីទឹកប្រើប្រាស់វិញពីមុនតម្លៃមួយម៉ែត្រគូបតែ២,០០០រៀលប៉ុណ្ណោះ ហើយរយៈពេល២ខែចុងក្រោយនេះ ម្ចាស់បន្ទប់ជួលឡើងដល់៣,០០០រៀល ក្នុងមួយម៉ែត្រគូប ខណៈដែលទឹកនោះមិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្ដូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ ព្រោះថាមានជាតិកំបោច្រើនពេក ទុកមិនបានយូរឡើយ។
មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើប្រាស់ភ្លើងវិញ ពីប្រើភ្លើងឯកជនតម្លៃ១,៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ក្រោយមកផ្លាស់ទៅប្រើប្រាស់ភ្លើង ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្ដែតម្លៃនៅ១,៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល។
ក្រៅពីការរៀបរាប់ទុក្ខលំបាកបែបនេះ ក្រុមកម្មករ និងអាជីវករ ទាំងអស់នោះ បានទទូចដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មេត្តាជួយដោះស្រាយជូនពួកគាត់ ថ្វីត្បិតតែប្រាក់ឈ្នួលតម្លើងពិតមែន តែប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះ ពួកគាត់នៅតែជួបការលំបាកដដែល។ ប៉ុន្ដែទោះជាយ៉ាងណា អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា នឹងដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន៕
ក្រៅពីការតម្លើងថ្លៃបន្ទប់ជួលដែលមិនមានអនាម័យល្អ និងទឹកប្រើប្រាស់មានកំបោរខ្លាំង ហើយថ្លៃភ្លើងដល់ទៅ១,៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងហើយនោះ ក៏ម្ចាស់បន្ទប់ជួលជាង៤០០បន្ទប់នោះ បានបណ្ដេញអ្នកជួលដែលតវ៉ាចេញពីបន្ទប់ប្រមាណ២-៣បន្ទប់រួចរាល់ហើយ ហើយម្ចាស់បន្ទប់នេះ បានព្រមានដល់អ្នកជួលផ្សេងទៀតថា ប្រសិនបើហ៊ានទម្លាយរឿងនេះទៅក្រុមអ្នកសារព័ត៌មាន ឬអាជ្ញាធរនោះ នឹងដេញចេញពីបន្ទប់។
ប៉ុន្ដែការព្រមានថានឹងបណ្ដេញចេញនេះ កាន់តែធ្វើឲ្យក្រុមកម្មករ និងអាជីវករតូចតាចអាចដែលរកស៊ីត្រឹមមួយរស់ៗ ទប់មិនបាននោះឡើយ ពោលគឺនៅតែធ្លាយដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខាងសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយ និងដោះស្រាយជូនពួកគាត់ផង ព្រោះថា ការតម្លើងថ្លៃបន្ទប់ជួលនេះ ធ្វើឲ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត។
ក្រោយធ្លាយព័ត៌មាននេះដល់អាជ្ញាធរភ្លាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បានចាត់ឲ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះជួយអន្ដរាគមន៍រកដំណោះស្រាយជូនក្រុមកម្មករ និងអាជីវករតូចតាចផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់។
អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោកនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កុំឲ្យម្ចាស់បន្ទប់ជួលមានការតម្លើងថ្លៃ បើទោះបីប្រាក់ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ។
យ៉ាងណាមិញ អ្នកជួលបន្ទប់ជួលទាំង៤០បន្ទប់ ដែលបានតម្លើងថ្លៃរយៈពេលជាង២ខែមកហើយ ក្នុងចំណោមបន្ទប់ជាង៤០០បន្ទប់នោះ បានរៀបរាប់ពីទុក្ខលំបាកថែមទៀតថា បន្ទប់ជួលដែលគេឡើងថ្លៃនោះ មានចំនួនពី ៥-១០ដុល្លារ ទៅតាមបន្ទប់តូច ឬធំ ប៉ុន្ដែស្ថានភាពបន្ទប់វិញ ក៏មិនមានអនាម័យត្រឹមត្រូវនោះទេ។
បើនិយាយពីទឹកប្រើប្រាស់វិញពីមុនតម្លៃមួយម៉ែត្រគូបតែ២,០០០រៀលប៉ុណ្ណោះ ហើយរយៈពេល២ខែចុងក្រោយនេះ ម្ចាស់បន្ទប់ជួលឡើងដល់៣,០០០រៀល ក្នុងមួយម៉ែត្រគូប ខណៈដែលទឹកនោះមិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្ដូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ ព្រោះថាមានជាតិកំបោច្រើនពេក ទុកមិនបានយូរឡើយ។
មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើប្រាស់ភ្លើងវិញ ពីប្រើភ្លើងឯកជនតម្លៃ១,៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ក្រោយមកផ្លាស់ទៅប្រើប្រាស់ភ្លើង ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្ដែតម្លៃនៅ១,៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល។
ក្រៅពីការរៀបរាប់ទុក្ខលំបាកបែបនេះ ក្រុមកម្មករ និងអាជីវករ ទាំងអស់នោះ បានទទូចដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មេត្តាជួយដោះស្រាយជូនពួកគាត់ ថ្វីត្បិតតែប្រាក់ឈ្នួលតម្លើងពិតមែន តែប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះ ពួកគាត់នៅតែជួបការលំបាកដដែល។ ប៉ុន្ដែទោះជាយ៉ាងណា អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា នឹងដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន៕
ខាងក្រោមនេះរូបភាពនៃស្ថានភាពបន្ទប់ជួលកន្លែងផ្សេងៗ
Post a Comment