Header Ads

សូមជួយស៊ែឲ្យម្តាយម្នាក់នេះមកយកកូននៅបន្ទប់ជួលវិញផង!!! សម្រាលកូនហើយ រត់ចោលគ្នាទាំងពីរនាក់ប្តីប្រពន្ធបាត់ អាណិតណាស់លោកអើយ (មានវីដេអូ)

មានហេតុការណ៍​មួយបានបង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក​ថ្ងៃ ៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវវេង​ស្រេ​ង នៅ​ផ្ទះ​ជួល​ ម៉ាក​ស្រី​ពេជ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ ដោយមានប្ដី​ប្រពន្ធ​២​នាក់នេះ ​បាន​មក​ជួល​បន្ទប់​ស្នាក់​បាន​មួ​យ​ថ្ងៃ ស្រាប់​តែ​សម្រាល​កូន​ស្រី​ម្នាក់​ហើយ​មិន​ដឹង​ថា នាំគ្នា​ទៅ​ណា​បាត់​ទុក​​កូន​ស្រី​​ដែល​ទើប​តែ​សម្រាល​នៅ​ក្នុង​បន្ទប់​រួច​ចាក់​សោរ។


ក្នុងនោះផងដែរបើតាមសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះនោះគឺ ម្តាយក្មេងនេះ​មាន​ឈ្មោះ អូន ស្រី​ស្លួត អាយុ​១៧​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ ស្នាក់​នៅ​បន្ទប់​លេខ​៤បេ ជាន់ទី​១ មាន​ស្រុក​កំណើត​នៅ​ភូមិ ត្រពាំង​ដង​ទឹក ឃុំ​អូសារាយ ស្រុក​ត្រាំកក់ ខេត្ដតាកែវ ។​ ចំណែក​ឪពុកវីញ​មិន​បានគេ​ស្គាល់​អត្ដសញ្ញាណ​ទេ ចំណែកឯម្ចាស់​ផ្ទះជួលនេះវិញមានឈ្មោះ​ថា ហួ ផៃអេង អាយុ៥២ ឆ្នាំមុខរបរ លក់​ដូរ ស្នាក់​នៅ​ផ្ទះ​ខាង​លើ។


បើយោង​តាម​សម្ដី​បុរសម្នាក់​ឈ្មោះ សំ សៅ ស្នាក់​នៅ​ជិត​បន្ទប់​គ្នា បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​ប្រទះ​ឃើញ​ទារិកា​ដែល​ទើប​សម្រាល​នោះ រូប​គាត់​បាន​ចេញ​ពី​បន្ទប់​របស់​គាត់​នៅ​វេលា​ម៉ោង​១០ និង​៤០នាទី​យប់ ស្រាប់​តែ​មាន​ឮ​សម្លេង​ក្មេង​​យំ​រូប​គាត់​ក៏​បាន​ដើរ​មក​មើល​ឃើញ​បន្ទប់​ចាក់​សោរ​ខាង​ក្រៅ ភ្លាមៗ​នោះ​រូប​គាត់​បាន​ចុះ​មក​ហៅ​ម្ចាស់​ផ្ទះ​អោយ​ទៅ​ជួយ​កាត់​សោរ​បន្ទប់ រួច​ចូល​ទៅ​ខាង​ក្នុង​ក៏​ប្រទះ​ឃើញ​ទារិកា​នៅ​ក្នុង​បន្ទប់​ដោយដោយ​មានរំអិលឈាមនិងទងសុក រួចចាក់សោទុកកូនទើបនឹងកើតក្នុងបន្ទប់ចោលនាំគ្នាចេញទៅបាត់។


ដោយសារតែក្មេងម្នាក់នេះគ្មានអ្វីបៅទើប​ម្ចាស់​ផ្ទះ​បាន​យក​ភួយ​ទៅ​រំ​ និង​អោយ​ទឹក​ដោះ​គោះ​បៅ​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ទើប​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​មួយ​អន្ដ​រា​គ​មន៍ ហើយ​សមត្ថកិច្ច​បាន​ទាក់​ទងទៅ​ខាង​សាលា​សង្កាត់ស្ទឹង​មានជ័យ៣ ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​ប្រគល់​ទៅ​អោយ​ខាង​សង្គម​កិច្ច​យក​ទៅ​ចិញ្ចឹម យ៉ាង​ណា​មិញ​នោះ​គេ​មិន​ទាន់​ដឹង​ថា ម្ដាយ​ឪពុក​ទារិកា​នោះ​ទៅ​ណា​ទេ ៕















No comments