នរណាគេចង់ទៅក្រុងព្រះសីហនុ រកផ្លូវវៀងឲ្យហើយទៅ ដោយសារតែពេលនេះនិយាយលេងចេញហើយ
បើតាមសេចក្តីរាយការណ៍កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា មានរថយន្តដែលសម្រុកចូលក្រុងព្រះសីហនុ បាននិងកំពុងកកស្ទះជាច្រើនរយម៉ែត្រឯណោះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខទីប្រជុំជនផ្សារវាលរេញ ចាប់ពីជិតរង្វង់មូលសួនច្បារវាលរេញ ស្រុកព្រៃន់ ខេត្តព្រះសីហនុ។
ចំពោះការកកស្ទះមួយនេះ គឺមិនខុសពីឆ្នាំមុនៗនោះទេ ដោយសារប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាទៅដើរលេងកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីអបអរថ្ងៃឆ្លងចូលឆ្នាំថ្មី។ ក្នុងនោះផងដែរ ប្រសិនជាមានបងប្អូនណាមានយោបល់អ្វីបន្ថែមសូមជួយប្រាប់គ្នាទៅវិញទៅមកផង ដើម្បីកុំឲ្យមានការខកខានដោយសារតែការកកស្ទះមួយនេះ ដោយអាចរកផ្លូវវៀងណាមួយដែលអាចទៅរួច៕
Post a Comment