Header Ads

ឡូយអស់ទាស់ម៉ង!!! ​នាវា SUPERSTAR GEMINI បានមកដល់ ខេត្ត​ព្រះសីហនុហើយថ្ងៃនេះ ក្នុងគោលបំណង...(មានវីដេអូ)

នាវា​ទេសចរណ៍​អន្តរជាតិ ១គ្រឿង​ឈ្មោះ Superstar Gemini របស់​ប្រទេស​​ដែនកោះ​ បាហាម៉ាស បាន​ចូល​​ចត​នៅ​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី៤ ខែ​ធ្នូ​នេះ។ នាវា​ទេសចរណ៍​អន្តរជាតិ​ខ្នាត​ធំ​នោះ មាន​ផ្ទុក​​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ (៩សញ្ជាតិ) សរុប​ចំនួន ៤១២នាក់ (ស្រី ២១៨នាក់)។ មុន​ចូល​ចត​នៅ​កម្ពុជា នា​វា​នេះ​បាន​ចូល​ចត​នៅ​ប្រទេស​ថៃ។


នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បាន​បញ្ជាក់ថា គោលបំណង​នៃ​ការ​ចូលចត​របស់​នាវា Superstar Gemini គឺ​ដើម្បី​ធ្វើ​ទស្សនកិច្ច និង​កម្សាន្ត។


គួរ​បញ្ជាក់ថា Superstar Gemini ជា​នាវា​របស់​ក្រុមហ៊ុន Star Cruises។ នាវា​នេះ ត្រូវ​បាន​កសាង​ឡើង​ កាលពី​ឆ្នាំ​១៩៩២។ នៅ​ក្នុង​នាវា​នេះ មាន​បារ ភោជនីយដ្ឋាន អាង​ហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា ម៉ាស្សា ខារ៉ាអូខេ កាស៊ីណូ និង​ហាង​លក់​ទំនិញ​៕






















No comments