សាក់យ័ន្តគាថាលើស្បែកដើម្បីការពារ កាប់មិនមុត ដុតមិនឆេះ តែបែរជាស្លាប់ដោយសារពោះវៀនដុះខ្នែងទៅវិញ ដោយគ្រូពេទ្យមិនអាច...
ប្រទេសថៃ៖ កាលពីពេលកន្លងទៅនេះ មានរឿងដ៏គួរឲ្យអស់សំណើចមួយពីក្រុមការងារបោសសំអាតផ្នូរបុរាណ ដោយសារគាត់បានគាស់ប៉ះផ្នូរមួយដែលមានសុទ្ធតែស្នាមសាក់យ័ន្តគាថាពេញស្បែកតែម្តង សាច់របស់អ្នកដែលស្លាប់នោះ ស្ទើរតែគ្មានសល់ តែស្បែករបស់គាត់វិញនៅដដែល នេះក៏ព្រោះតែមន្តអាគមដែលបានសាក់លើស្បែករបស់គាត់ហើយមើលទៅ ព្រោះគ្មានការផុសរលួយអ្វីឡើយ។
ក្រោយពីការស្រាវជ្រាវរួចមកពួកគាត់ក៏បានបញ្ជាក់ថា នៅលើស្បែកដែលមិនផុយនោះមានសាក់យ័ន្តគាថានៅពីលើ ជាភាសាបាលីសំស្រ្កឹត ធ្វើឲ្យគេទាំងនោះជឿជាក់ថាមន្តអាគមគឺពិតជានៅមានមែន ហើយសក្តិសិទ្ធរហូតមកដល់សព្វថ្ងៃនេះទៀតផង ដោយសារពួកគេទាំងនោះបានឃើញផ្ទាល់នឹងភ្នែករបស់ពួកគេពិតប្រាកដមែន។
តែហេតុផលដែលធ្វើឲ្យពួកគេអស់សំណើចនោះគឺបុរសដែលបានស្លាប់នេះគឺដោយសារតែពោះវៀនដុះខ្នែង។ ពួកគេបានបន្តទៀតថា បុរសរូបនោះបានសាក់គាថាលើស្បែករបស់គាត់ដើម្បីឲ្យស្បែកគាត់នោះតាន់ល្អ កាប់មិនមុត ដុតមិនឆេះ បាញ់មិនធ្លុះ ជាន់មីនមិនដាច់ជើង ដែលអាចធ្វើឲ្យគាត់ខ្លាំងលើសគេឯងឯទៀត។ ប៉ុន្តែមានពេលមួយដែលគាត់បានកើតពោះវៀនដុះខ្នែង ពេទ្យមិនអាចធ្វើការវះកាត់គាត់កើតទេ ព្រោះតែស្បែករបស់គាត់ គេកាត់មិនដាច់ ដូចនេះហើយគេមិនអាចព្យាបាលគាត់បានទេ ទើបគាត់ស្លាប់ដោយសារពោះវៀនដុះខ្នែងហ្នឹងទៅ៕
ប្រភព៖ www.thesun.co.uk
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
យោងតាមប្រភពដដែលនោះបានឲ្យដឹងបន្ថែមទៀតថា ក្រុមអ្នកស្ម័គ្រចិត្តបោសសំអាតផ្នូរមួយក្រុមនេះបាននាំគ្នាចុះបេសកកម្មទៅធ្វើការសំអាតវាលបញ្ចុះសពបុរាណមួយនៅក្បែរព្រំប្រទល់ប្រទេសថៃឡាវ ហើយក៏ជាសកម្មភាពមួយដើម្បីធ្វើការស្រាវជ្រាវពីភស្តុតាងដែលមានតាំងពីសម័យបុរាណកាលផងដែរ។

Post a Comment