រឿង៣ ដែលផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ
សម្រាប់ចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ នេះ គេបានក្រឡេកឃើញមានព័ត៌មានប្លែកៗ និងរឿងដ៏ក្ដៅគគុកមួយចំនួនផ្ទុះជាបន្តបន្ទាប់ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។ ដោយក្នុងនោះផងដែរមានដូចជា៖
១. ការចែកអំណោយជាក្ដារមឈូស៖ អាចចាត់ទុកថា ជាការចែកអំណោយដ៏ប្លែកបំផុត ដែលមិនដែលបានឃើញពីមុនមក ដោយការចែកអំណោយជាក្ដារមឈូស និងគ្រឿងឧបភោគបរិភោគ ជូនចាស់ជរា។ ក្នុងនោះផងដែរ បន្ទាប់ពីការចែកអំណោយក្ដារមឈូសជូនលោកតា-លោកយាយ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម បានធ្វើឲ្យផ្ទុះការរិះគន់ និងការវែកញែកពីមាត់មួយទៅមាត់មួយដ៏កក្រើកបំផុត។ មានមតិជាច្រើនយល់ថា ការចែកអំណោយនោះ ប្រៀបដូចជាការប្រមាណជីវិតជនចាស់ជរា និងមិនគួរណាចែកជាអំណោយក្ដារមឈូសបែបនេះទេ។
ឆ្លើយតបទៅនឹងការរិះគន់នេះដែរ ក៏មានការបកស្រាយថា ក្ដារមឈូសទាំងអស់នោះ គឺជាការស្នើសុំពីលោកតា លោកយាយ នៅភូមិស្រុកខាងលើនេះតែម្ដង។ ដូច្នេះទើបក្រុមការងារក្រុមហ៊ុនទឹកបរិសុទ្ធវីតាល សម្រេចតាមបំណងជូនលោកតា លោកយាយតែម្ដង ដោយពុំមានចេតនាអាក្រក់ណាមួយទេ។
២. ទោសប្រហារជីវិតមាន់ជល់ទាំង៩២ក្បាល៖ នៅចុងឆ្នាំ២០១៧ សមត្ថកិច្ចបានប្រមូលមាន់ជល់ចំនួន៩២ក្បាល ពីសង្វៀនជល់មាន់ខេត្ត ដែលមានម្ចាស់ឈ្មោះ ថៃ ដានី ហៅ ម៉ាប់ នៅស្រុកអរិយក្សត្រ ខេត្តកណ្ដាល។ ក្រោយមកករណីនេះ បានក្លាយជារឿងដ៏រសើបបំផុត និងផ្ទុះការរិះគន់ ដ៏កក្រើកក្នុងប្រទេសកម្ពុជា បន្ទាប់ពីមាន់ជល់ទាំង ៩២ក្បាលនេះ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យកម្ទេចចោល ដោយកាត់ក្បាលទាំងរស់។
តែទោះយ៉ាងណាក្ដី បើតាមដីកាសម្រេចរបស់របស់តុលាការបញ្ជាក់ថា មូលហេតុដែលឈានដល់ការកម្ទេចមាន់ជល់៩២ក្បាលនេះ គឺមានការលំបាកនៅក្នុងការថែរក្សា ចំណាយប្រាក់ច្រើនក្នុងការថែទាំ និងដើម្បីបង្ការកុំឲ្យមានបទល្មើសកើតមានជាថ្មី ។ ម្យ៉ាងទៀតក៏ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឲ្យបានឆាប់រហ័ស។
៣. សមត្ថកិច្ចរាប់ពាន់នាក់ចេញយុទ្ធនាការទ្រង់ទ្រាយធំ ចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍៖ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទ្រង់ទ្រាយធំបំផុត នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមទៀតផង។
មិនមានករណីផាកពិន័យនៅនឹងកន្លែងទេ គ្រាន់តែបំពេញបែបបទមួយចំនួនអំពីអត្តសញ្ញាណរបស់ខ្លួនរួចរាល់ សមត្ថកិច្ចនឹងលើកដាក់ឡានយកទៅរក្សាទុកនៅសាលាខណ្ឌនីមួយៗ។ ដូច្នេះអ្នកល្មើសច្បាប់ទាំងឡាយ ត្រូវទៅសាលាខណ្ឌដើម្បីដោះស្រាយក្នុងនោះរួមមាន៖ កិច្ចសន្យាឈប់ប្រព្រឹត្តិខុស ទទួលការអប់រំណែនាំ និងត្រូវមានមួកសុវត្ថិភាព កញ្ចក់ ទើបអាចអូសម៉ូតូទៅផ្ទះបាន៕

Post a Comment