Header Ads

គ្លីនិកឯកជនមួយកន្លែង ត្រូវបានបងប្រុសម្នាក់ដៀលឡើងកប់ៗមាត់ ព្រោះប៊ិសធ្វើឲ្យប្រពន្ធគាត់ស្លាប់

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Poeng Chantho គាត់បានបង្ហាញនូវការសោកស្តាយជាខ្លាំងចំពោះគ្រូពេទ្យមួយចំនួនតូចនៅគ្លីនិកក្នុងប្រទេសកម្ពុជាយើង ព្រោះតែខ្វះនូវឆន្ទៈមួយចំនួនដែលបានធ្វើឲ្យបងប្រុសខាងលើខឹងរហូតមិនអាចទប់អារម្មណ៍បាន ទើបគាត់សរសេរសារដ៏ឈឺចាប់មួយ ដែលបានកើតឡើងលើប្រពន្ធរបស់គាត់ ដែលមានន័យខ្លឹមសារថា៖


"ហេតុអ្វីក៏ខួរអស់លោកពេទ្យឯងសុទ្ធតែដុះចេញពីអាចន៍ចឹង មិនដូចពេទ្យប្រទេសគេអញ្ចឹង គេមានឧត្តមគតិណាស់រៀនពេទ្យគឺសំរាប់សង្រ្គោះមនុស្ស មិនមែនដូចពួកលោកពេទ្យឯងមួយចំនួនធំ អាច់នៅនឹងខួរទេ ក្បួនពេទ្យរៀនចេញពីសាលាតែមួយ ក្បួនតែមួយប្រទេសតែមួយគ្រូតែមួយ ហេតុអ្វីគេធ្វើបាន ហេតុម៉េចក៏ពួកលោកគ្រូពេទ្យខួរឆ្កែមួយចំនួនឯងធ្វើមិនបាន ខ្លួនឯងធ្វើជាពេទ្យមិនមានឆន្ទៈកុំធ្វើល្អជាង ក្រែងលោថ្ងៃណាមួយម្តាយរឺមួយឪពុកប្អូនស្រីបងស្រីសាច់ញាតិបង្កើតរបស់អស់លោកខួឆ្កែលោកឯងឈឺមិនដឹងព្យាបាលយ៉ាងម៉េចណាលោកគ្រូពេទ្យ នាំតែក្រុមគ្រួសារលោកឯងឈឺចាប់ទេ។


ខ្ញុំសូមជំរាបប្រាប់អស់ពួកលោកគ្រូឯងថា បើលើសសម្ថភាពយើងទេគួតែណែនាំអ្នកជំងឺទៅប្រទេសណាដែលគេមានសម្ថភាព កុំចង់បានលុយគេពេក ពីព្រោះថាលុយបាបទាំងនេះមិនអាចធ្វើអោយលោកគ្រូមានអស់មួយជីវិតបានទេ។ ជីវិតមនុស្សណាលោក មិនមែនសត្វទេណាលោកហេតុអ្វីមិនអោយតម្លៃអញ្ចឹង ខ្ញុំបាទផ្ទាល់ជាអ្នកជួបរឿងនេះ ខ្ញុំសូមជំរាបលោកគ្រូពេទ្យ អ្នកគ្រូពេទ្យអោយបានជ្រាបថា កុំតែខ្ញុំបានយកប្រពន្ធខ្ញុំមកមន្ទីពេទ្យទំនើបមួយនៅក្រៅប្រទេសទាន់ពេលទេកុំអីខ្ញុំនេះត្រូវពោះម៉ាយ កូនខ្ញុំត្រូវកំព្រារម្តាយទាំង3នាក់ទាំងគ្នានៅតូចៗ លោកយល់ទេថាក្មេងតូចៗគេត្រូវការភាពកក់ក្តៅពីម្តាយជាទីស្រលាញ់របស់ពួកគេណាស់ រឺមួយក៏លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនគ្មានម្តាយទេ? បានជាមិនយល់អពីអារម្មណ៍មួយនេះ?


ក្រោយឃើញរូបភាពដែលគ្រូពេទ្យបានវះកាត់ប្រពន្ធខ្ញុំរយៈពេលជាង3ម៉ោងគាត់បានបង្ហាញ ខ្ញុំស្ទើតែមិនជឿថាវាដល់ថ្នាក់នឹង លោកគ្រូពេទ្យបានបង្ហាញថាវាស៊ីឡើងរលួយអស់ពាក់កណ្តាលហើយបើសឹនវាស៊ីទាំងអស់នោះ គឺនឹងត្រូវដាច់សរសៃឈាមត្រង់ប្លោកនោមនោះ រយៈពេលតែកន្លះម៉ោងនោះ ប្រពន្ធខ្ញុំនឹងហូរឈាមអស់ពីខ្លួនរហូតដល់ស្លាប់។ វាផ្ទុយស្រឡះពីពេទ្យក្នុងស្រុកនិយាយ,គាត់និយាយថាប្រពន្ធខ្ញុំសុកពាំងមាត់ស្បូន ពេលធ្វើការវះយកកូនប្រុសពៅខ្ញុំចេញមកបើគេទាញសុកចេញបានគេនឹងទាញតែបើមិនបានទេ គេនឹងទុកសុកនោះនៅក្នុងពោះប្រពន្ធខ្ញុំសឹន រហូតដល់សរសៃឈាមរលួយទើបសុកកូនធ្លាក់មកតាមទ្វាមាស ពេទ្យនៅក្រៅស្រុកក៏គេនិយាយបែបនេះដែរ វាអាស្រ័យទៅលើអេកូមើលថាតើសុកនោះធំរឺតូច អេកូឃើញឡើងច្បាស់ហើយអោយគ្នាទុកទាល់តែរលួយទៀត,ទុកទាល់តែរលួយពេញពោះស្អុយពេញនឹងមែនលោកគ្រូ


ក៏ប៉ុន្ដែពេទ្យនៅក្រៅស្រុកគេអេកូ នឹងអឹមរ៉ាយឃើញថាសុកកូនដែលវះយកកូនចេញហើយ សុកនោះបានបាំងមាត់ស្បូនអស់ហើយវាគ្មានផ្លូវហ៊ាចេញទេ ហេតុអីក៏ពេទ្យ​នៅស្រុកខ្មែរមិនព្រមវះកាត់យកចេញទុកទៀតវានឹងរលួយហើយមានមេរោគអាចធ្វើអោយគ្រោះថ្នាក់ដល់ជីវិត។ បើតាមការគិតរបស់ខ្ញុំប្រហែលជាពេទ្យនោះមិនហ៊ានធ្វើការវះកាត់ទេព្រោះមានសរសៃឈាមចាក់ច្រើន តែមានបញ្ហានោះនឹងស្អុយឈ្មោះដល់គ្លីនិកគេមើលទៅ(ជីវិតមនុស្សទាំងមូលមិនគិតទេគិតតរឿងកេរ្ត៍ឈ្មោះលោកអើយលោក)


រឿងមួយទៀតដែលធ្វើអោយខ្ញុំកោតសរសើរមួយទៀត ពេលសួរបន្ទប់ vip កំរិត2តម្លៃប៉ុន្មាន? គេប្រាប់ខ្ញុំថា1250$ ម៉ាសំរាលហើយ5ថ្ងៃ ពេលខ្ញុំដល់ថ្ងៃចេញ ទៅគិតលុយឃើញតម្លៃសរុបអស់2953$ខ្ញុំក៏បានសួរអ្នកគិតលុយថា ខ្ញុំធ្វើអីខ្លះម៉េចក៏អស់ច្រើនម៉េះ ធ្វើបិបឹដូចអត់ដឹងអីអ៊ីចឹង លុយមិនមែនស្រួលរកទេលោក ចុងក្រោយសំរួលបានចុះខ្លះ តែប្រពន្ធខ្ញុំនៅឈឺដដែល រយៈពេល15ថ្ងៃគាត់ត្រូវវះកាត់2ដង កន្លែងតែមួយ បើប៉ះលើគ្រួសារលោកគ្រូពេទ្យ អ្នក​គ្រូ​ពេទ្យអត់សតិវិញតើមានអារម្មណ៍យ៉ាងណាដែរ នេះប៉ះក្រុមគ្រួសារខ្ញុំជាអ្នកមានសម្ភភាពយកមកពេទ្យក្រៅប្រទេស ចុះបើប៉ះចំអ្នកដែលគ្មានប្រាក់កាក់មិនរង់ចាំតែថ្ងៃស្លាប់ហើយទេអី ល្មមឈប់ធ្វើបាបប្រជាជន ជាតិសាសន៍ដូចគ្នាទៅ។


ខ្ញុំចង់ប្រាប់អស់លោកពេទ្យឯងថាខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្វះតែបន្តិចទៀតខ្ញុំនឹងក្លាយជាបុរសពោះម៉ាយ កូនខ្ញុំទាំងបីនាក់នឹងក្លាយជាកូនកំព្រាម្តាយទាំងបីបាត់ហើយ គេស្រលាញ់ម្តាយគេខ្លាំងណាស់ 1ថ្ងៃៗvideo call មករហូត មុនទៅរៀន ពេលចេញពីរៀន អោយតែបានឃើញមុខទើបគេអស់ចិត្ត។"

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

























No comments