លោក ម៉ៃ សុគន្ធ មានការសោកស្តាយជាខ្លាំងចំពោះ ការប្រឡងចម្រៀងជនពិការ ដោយសារតែ...
ភ្នំពេញ៖ តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍សោកស្តាយ និងរិះគន់ប្រជាជនខ្មែរមួយចំនួន ដែលពុំសូវឲ្យតម្លៃមកលើសិល្បៈចម្រៀងរបស់ជនពិការ។ ខណៈដែលមុននេះ ទើបមានការរៀបចំប្រឡងចម្រៀងជនពិការ ដើម្បីស្វែងរកម្ចាស់ជយលាភីលេខ១ ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសផងនោះ។
ការរិះគន់របស់លោក ម៉ៃ សុគន្ធ នេះបានធ្វើឡើង បន្ទាប់ពីសង្កេតឃើញការប្រឡងចម្រៀងជនពិការជម្រើសយកជយលាភីលេខ១ ប្រចាំរាជធានីយភ្នំពេញ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រទេសនាពេលខាងមុខ ពុំទទួលបានការគាំទ្រ ពីសំណាក់មហាជនឡើយ ពោលគឺមានតែមនុស្សភាគតិចប៉ុណ្ណោះ ដែលបានបង្ហាញវត្តមានចូលរួមលើកទឹកចិត្ត និងគាំទ្រការប្រឡងមួយនេះ។
លោក ម៉ៃ សុគន្ធ បានសរសេរភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកថា «សោកស្តាយណាស់ទឹកចិត្តរៀមច្បងទាំងអស់ បានចំណាយពេលវេលា ដ៏មានតំលៃលើកតំកើងសិល្បៈចម្រៀង (ទោះគាត់ពិការតែផ្តល់តំលៃឲ្យគាត់) តែលទ្ធផលទទួលបាន គឺការគាំទ្រស្ទើរតែគ្មាន (សូមមើលក្នុងរង្វង់ក្រហម អ្នកនឹងយល់ពីអារម្មណ៍មួយនេះ)»។
សូមបញ្ជាក់ថា ពិធីប្រឡងសំនៀងអ្នកពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ និងលោកជំទាវតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ៕

Post a Comment