Header Ads

មានវីដេអូធ្វើត្រាប់ឡើងវិញ ក្នុងការចាក់បុរសម្នាក់ ១៧កាំបិត ដោយឃាតកស្រីដៃឆៅ

ខេត្តកណ្តាល ៖ បន្ទាប់ពីបើកយុទ្ធនាការស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃ ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលស្រុកអង្គស្នួល បានធ្វើការចាប់ខ្លួនស្រ្តីម្នាក់ជាឃាតកដៃឆៅរូបស្អាត ដែលចាក់សម្លាប់បុរសម្នាក់ជាភ្នាក់ងារកាសែត «សម្លេង​ប្រជាជន» ជាច្រើនកាំបិត កាលពី​វេលា​ម៉ោង ​៦​ និង ​២០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ២០១៨ ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។


គួរបញ្ជាក់ថា បុរសវ័យចំណាស់ម្នាក់ត្រូវមនុស្សស្រីចាក់ជាង ១១កាំបិត ប្លន់យកម៉ូតូ ១គ្រឿង ជិះគេចខ្លួនបាត់បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោងជាង ៦ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់់ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាម ស្រុកអង្គស្នួល ខេត្តកណ្តាល ។


នគរបាលបានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទប្រុស អាយុ ៥៨ឆ្នាំ មានមុខរបរ ជាថៅកែម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន ស្នាក់ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៧ មិនចាំស្លាកលេខ ។


បើយោងតាមឈ្មោះ ចែម ប៊ុនធី ជាអ្នកមើលថែផ្ទះសំណាក់ បានឲ្យដឹងថា មុនពេលកើតហេតុម៉ោងជាង ១២យប់ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ១១​ ជួលដេកជាមួយស្រីនោះ លុះដល់ម៉ោងជាង ១យប់ បានគេនោះ ចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចនិយាយទូរស័ព្ទមិនដឹងនិយាយទៅរកអ្នកណានោះទេ តែលឺនិយាយថា ឯងមិនស្គាល់កន្លែងហ្នឹងទេ ឬអញ្ចឹងអញទៅយក រួចក៏ចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញម៉ោងកើតហេតុអ្នកមើលថែផ្ទះមានការសង្ស័យ ក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះ ដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាលឲ្យចុះមកពិនិត្យសាកសព ៕






























No comments