Header Ads

ពេលនេះ ជីវៈចម្រុះរាងដូចលឹង្គ ដែលធ្លាប់តែឃើញគេបង្ហោះក្នុងហ្វេសប៊ុក នោះ ត្រូវបានក្រសួងបរិស្ថានអំពាវនាវឱ្យ...(មានវីដេអូ)

ប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិធម្មជាតិយ៉ាងសម្បូរបែប មានដូចជាសត្វ រុក្ខជាតិកម្រៗជាច្រើនដែលប្រទេសដទៃទៀតមិនមាន។ ហើយក្រសួងបរិស្ថានបានបង្កើតឧទ្យានជាតិ និងតំបន់ ការពារធម្មជាតិនានាគឺក្នុងគោលបំណងថែរក្សាធនធានធម្មជាតិ និង ជីវៈចម្រុះទាំងនោះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។


ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរទស្សនាចរណ៍នៅតាមតំបន់ការពារធម្មជាតិ ឧទ្យានជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយទេសចរណ៍ធម្មជាតិ ផ្តល់ចំណូលដល់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការចូលរួមក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិផងដែរ ។ ប៉ុន្តែកន្លងមក ក្រសួងបរិស្ថានក៏បានសង្កេតឃើញថា មានបងប្អូនមួយចំនួនតូចបានប៉ះពាល់ និង បោចបំផ្លិចបំផ្លាញលើរុក្ខជាតិ ឬ ផ្កាកម្រមួយចំនួននៅក្នុងឧទ្យានជាតិ ។


ដូ​ច្នេះក្រសួងបរិស្ថាន ក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយថែរក្សារុក្ខជាតិ ឬ ផ្កាកម្រទាំងនោះ ដែលបានដុះនៅក្នុងឧទ្យានជាតិ និង តំបន់ការពារធម្មជាតិនានា។ សូមមេត្តាកុំប៉ះពាល់ ឬ បោចបំផ្លាញវា! សូមបងប្អូនមេត្តាជួយថែរក្សារុក្ខជាតិ និងផ្កាទាំងអស់នោះឱ្យបានល្អ! យើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា! ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ៕ 
























No comments