Header Ads

មូលហេតុពិតដែលម្ចាស់ពានគូទស្អាត មិនចង់ស្លៀកពាក់រឹបរាងពេលចេញក្រៅម្តងៗ (ស្តាប់ហើយហួសចិត្តម៉ង) (មានវីដេអូ)

កាលពីកន្លងទៅថ្មីៗនេះ គេឃើញមានគេហទំព័របរទេសមួយឈ្មោះ www.dailymail.co.uk បានចុះផ្សាយមូលហេតុមួយដែល នាង Gao Qian មិនចង់ស្លៀកពាក់រឹបរាងក្នុងខណៈពេលដែលនាងចេញទៅខាងក្រៅម្តងៗ ដោយសារតែវាមានហេតុផលមួយដែលស្ទើរតែមិនគួរឲ្យជឿ។


នាង Gao Qian គឺទើបតែមានអាយុ ១៩​ឆ្នាំទេ ហើយ​នាងក៏បាន​ក្លាយ​​ជា​ម្ចាស់​ពាន​អ្នក​​មាន​គូទ​ស្អាត​បំផុត​ (Most Beautiful Buttocks) ប្រចាំ​ប្រទេស​ចិនផងដែរ ដែលការប្រកួតមួយនេះបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ​ឆ្នាំ២០១៧ កន្លងទៅជិត១ឆ្នាំនេះ នៅ​​ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង Shenyang ខេត្ត Liaoning នៃប្រទេសចិន។


ដោយសារតែនាងមានសម្រស់ ជាពិសេសគូទរបស់នាងស្អាតជាងគេនោះ បន្ទាប់​ពី​ឈ្នះ​នាង​ក៏បាន​សារភាព​​ប្រាប់​គណៈកម្មការ​នៅក្នុងកម្មវិធីថា រូបនាងផ្ទាល់នាង​មិនដែលសូវ​ហ៊ាន​ស្លៀក​ខោ​រឹបខ្លាំង​ដើរ​តាម​ផ្លូវ​សាធារណៈ​ទេ​ ព្រោះបើនាងស្លៀកដូចច្នេះ​គ្រប់​គ្នា​នឹង​មក​ចោម​រោម​មើល​នាង ជាពិសេសក្រសែភ្នែកពួកគេភាគច្រើននឹងបែរមក​គូទ​នាង​មិន​ខាន។ ដោយ​មើល​ឃើញ​បែប​នេះ នាង​ស្លៀក​​តែ​​សំលៀក​បំពាក់​រលុង​ៗ ធំ​ៗ​ ពេល​ចេញ​​ក្រៅ​ផ្ទះ​ម្ដង​ៗ។


ក្នុងនោះផងដែរនាងក៏បានប្រាប់រឿងពិតមួយដែលនាងបានជួបផ្ទាល់តែម្តង គឺកាលពីពេលកន្លងទៅមាន​គូស្នេហ៍​មួយ​គូ ពួកគេ​បាន​ឈ្លោះ​ប្រកែក​គ្នា​នៅ​ទី​សាធារណៈ ​ព្រោះតែសង្សារបស់នារីម្នាក់នេះបានមើលគូទរបស់គាត់ មិនត្រឹមតែមើលប៉ុណ្ណោះទេ បុរសម្នាក់នោះបានសរសើរគូទរបស់ នាង Gao Qian នៅមុខសង្សារបស់ខ្លួនថែមទៀតផង។


នាង Gao ​គឺ​​ជា​មនុស្សដែលចូល​ចិត្ត​ការហាត់​ប្រាណ ហើយនាង​តែង​តែ​ធ្វើ​វីដេអូ​ទាក់​ទង​នឹង​សកម្មភាព​ហាត់​ប្រាណ​របស់នាង ព្រមទាំង​យកទៅបង្ហោះ​តាម​​អ៊ីនធឺណិត​ដោយ​ចំណាយ​ពេល​ ៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នាង​មាន​កម្ពស់ ១,៧០​ម៉ែត្រ ទម្ងន់ ៦០​គីឡូក្រាម។ ​នាង​បញ្ជាក់​ថា “ខ្ញុំ​រីករាយ​ខ្លាំង​​ណាស់​ចំពោះ​លទ្ធផល​ប្រកួត​នេះ។ ​​គូទ​ខ្ញុំ​ស្អាត​​បែប​ធម្មជាតិ​ មិន​មាន​វះកាត់​បញ្ចុះ​​អ្វី​ឡើយ។ ខ្ញុំ​នឹង​ហ្វឹក​ហាត់​បែប​នេះ​បន្ត​ទៀត ទោះ​លំបាក​បន្តិច​ក្ដី៕























No comments