Header Ads

ពិតជាអស្ចារ្យមែន!!! ពេលនេះ ឪពុក ចាន់ វឌ្ឍនាកា ទទួល​បាន​ការ​តែង​តាំង​តួនាទី​ថ្មីខ្ពស់ជាងមុនទៀត

បន្ទាប់​ពី​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត​ប្រមាណ​ជាង ១ឆ្នាំ ឯកឧត្តម ចាន់ ចេស្តា ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា ចេញ​ព្រះ​រាជក្រឹត្យ​ផ្ទេរ​តំណែង​ទៅ​កាន់​ក្របខ័ណ្ឌ​ដើម​នៅ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​វិញ​ដោយ​ឧត្តម ជាវ តា​យ ដែល​ធ្លាប់ជា​អភិបាលរង​ខេត្តកណ្តាល។
ព្រះរាជក្រឹត្យ​នោះ ចុះ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ បាន​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​ ឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​អភិបាល​ខេត្តកំពត ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្របខណ្ឌ​ដើម​វិញ​។


យ៉ាង​ណា​ក្ដី ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​នេះ បាន​តែង​តាំង​ឯកឧត្តម ចាន់ ចេស្ដា ជា​​អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ គួរ​បញ្ជាក់​ថា មុន​ក្លាយ​ជា​អភិបាល​ខេត្ត​កំពត ​ឯកឧត្តម ចាន់ ចេស្ដា ធ្លាប់​ជា​ប្រធាន​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ខេត្ត​នោះ​ផ្ទាល់៕ ​​


































No comments