Header Ads

តារាចម្រៀង ខេម ពេលនេះបានធ្វើឲ្យអ្នកគាំទ្ររឹតតែពេញចិត្តកាន់តែខ្លាំង ព្រោះលោកបានធ្វើរឿងមួយនេះក្នុងទឹកដីកំណើតរបស់ខ្លួន (មានវីដេអូ)

ប្រហែលជាមានមនុស្សជាច្រើនធ្លាប់បានស្គាល់រួចមកហើយតារាចម្រៀងដែលមានសម្លេងស្អក ដោយពោរពេញទៅដោយទឹកដម និងលាយឡំជាមួយមនោសញ្ចេតនាខ្ពស់នោះ គឺតារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម។ ហើយកាលពីរសៀលថ្ងៃនេះតែម្តង លោកបានបញ្ចេញសារមួយ ព្រមជាមួយការ Live វីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង ដោយសារនេះគឺជាទឹកចិត្តមួយដែលមានមនុស្សជាច្រើនមានការគាំទ្រខ្លាំង។


ដោយក្នុងសាររបស់លោកបានសរសេរបញ្ជាក់ថា៖ "លើលោកនេះអ្នកណាចង់ក្រ (គ្រាន់តែជាសេចក្តីស្រលាញ់បន្តិចបន្តួចជូនដល់ពុកម៉ែបងប្អូនដែលត្រូវការ ពេលខ្ញុំអត់ខ្ញុំក៏ត្រូវការដូចជាពួកគាត់ដែរ)🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏"


បន្ទាប់ពីឃើញវីដេអូនេះហើយ បានធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រលោកជាច្រើនបាននាំគ្នាចែករំលែកនូវវីដេអូដ៏មានតម្លៃមួយនេះ ដែលសបញ្ជាក់ឲ្យឃើញថា បើទោះលោកមានជីវភាពគ្រាន់បើមែន ក៏លោកនៅតែមិនបំភ្លេចអ្នកក្រីក្រឡើយ ហើយចំពោះអត្ថន័យដែលនៅក្នុងសាររបស់លោកខាងលើនេះគឺលោកក៏ធ្លាប់អត់ដូចគេដែរ ដូចនេះហើយទើបធ្វើឲ្យលោកយល់ពីជំរៅចិត្តអ្នកក្រីក្រដូចគ្នា។ សកម្មភាពរបស់លោកបានយកអំណោយចុះទៅចែកជូនដល់ចាស់ជាច្រើនគ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងទឹកដីកំណើតរបស់លោកផ្ទាល់តែម្តង គឺខេត្តកំពង់ឆ្នាំង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូរបស់លោកដូចខាងក្រោម៕







































No comments