យប់មិញនេះផ្អើលពេញរោងការប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយសារមានសុទ្ធតែតារាល្បីៗចូលរួមជាច្រើន
កាលពីយប់មិញនេះ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺជាថ្ងៃមង្គលរបស់ប្អូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា ដែលបានរៀបចំឡើងនៅកោះពេជ្រ ប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មានឈ្មោះថា កញ្ញា ចន ច័ន្ទរស្មី ដែលត្រូវរៀបការជាមួយ លោក ជា លីវេង ដោយកម្មវិធីមួយនេះត្រូវបានបញ្ចប់ទៅដោយភាពរលូន និងអធិកអធមបំផុត។
ហើយអ្វីដែលរឹតតែពិសេសនោះ នៅក្នុងពិធីនេះ គេសង្កេតឃើញមានការអញ្ជើញតារាសិល្បៈ ស្ទើរតែគ្មានចន្លោះសូម្បីតែម្នាក់ មិនថា ជាតារាចម្រៀង ពិធីការិនី ឬក៏តារាកំប្លែងនោះទេ។ មិនតែប៉ុណ្ណោះទេ គេក៏ឃើញមានកំពូលតារាចម្រៀងជួរមុខ មានដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុខ ពិសី ព្រមជាមួយតារាល្បីៗជាច្រើនរូបទៀតដែលមិនអាចរៀបរាប់អស់៕

Post a Comment