ពិតជាមិននឹិកស្មានដល់ថា រដ្ឋបាលរាជធានីភ្នំពេញ ខាតបង់ច្រើនយ៉ាងនេះសោះ ទៅលើសេវារថយន្តក្រុង
(ភ្នំពេញ)៖ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖សព្វថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញខាតបង់ក្នុងមួយខែៗប្រមាណ១៥ម៉ឺនដុល្លារដោយចំណាយថវិកាសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សានុសិស្ស ជាដើម។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ខាងលើនេះដោយធ្វើឡើងកាលពីថ្ងៃទី២៣ខែមករានេះក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ផងដែរថា៖ រថយន្តដឹកជញ្ជូនអ្នកដំណើរសាធារណៈបច្ចុប្បន្ននេះឃើញថានៅមានភាពយឺតយ៉ាវខណៈដែលលោកអង្គុយចាំជិះនៅចំណតរថយន្តមុខវិទ្យាល័យ ជា ស៊ីម សន្ធម៉ុក ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកកាលពីថ្ងៃកន្លងមកនេះ។ ជុំវិញបញ្ហានេះលោកបានស្នើឱ្យអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញពិនិត្យឡើងវិញចំពោះភាពយឺតយ៉ាវនេះកុំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលទទួលលើសេវានេះ។លោកអភិបាលបានណែនាំដល់មន្ត្រីរាជការអាជ្ញាធរថា៖ក្នុងនាមយើងជាមន្ត្រីកុំនៅក្នុងប៊ុយរ៉ូធ្វើការជាមន្ត្រីជើង១០ ត្រូវដើរមើលការងាររបស់ខ្លួនគ្រប់គ្រងនៅតាមមូលដ្ឋានផង៕

ក្នុងនោះលោកអភិបាលបានមានប្រសាសន៍ទៀតថា៖ ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃខាតបង់សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តីរដ្ឋបាលរាជធានីភ្នំពេញមិនរួញរានោះទេ សំខាន់ឱ្យសេវាសេវាដឹកជញ្ជូនសាធារណៈនេះប្រើប្រាស់ឱ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន។

Post a Comment