ពិតជាអស្ចារ្យណាស់បើអញ្ចឹងមែននោះ!!! កម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រសិនបើសម្រេចគម្រោងទាំង ១៥ នេះ
រាជរដ្ឋាភិបាលកម្ពុជាមានផែនការ យុទ្ធសាស្ត្រ និង គម្រោងធំៗចំនួន១៥ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន អ្នកសេដ្ឋកិច្ច និង អ្នកតាមដានការអភិវសង្គមមួយចំនួនបានលើកឡើងថា ប្រសិនបើប្រទេសកម្ពុជាសម្រេចបាននូវគម្រោងទាំង១៥នោះ កម្ពុជា នឹងក្លាយជាប្រទេស រីកចម្រើនយ៉ាងឆាប់រហ័សមួយ ក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ។ គម្រោងទាំង១៥នោះគឺ៖
ទី១) ផ្លូវក្រវ៉ាត់ក្រុងទី២ ពីមហាវិថី សហព័ន្ឋរុស្ស៊ីដល់ផ្លូវជាតិលេខ២ កំពុងសាងសង់ ។
ទី២) ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ផ្លូវជាតិលេខ ១,២,៣,៤ និង ផ្លូវជាតិលេខ ៥ បានចរចាររួចហើយ ។
ទី៣) ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅ ព្រះស៊ីហនុ ចរចារចប់ហើយ និង នៅរងចាំចុះហត្ថលេខាអនុវត្តគម្រោង ។
ទី៤) ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅបាត់ដំបង ពង្រីកជា៤គន្លង បានដេញថ្លៃរួចហើយ ។
ទី៥) ផ្លូវរថភ្លើងពីស្ថានីយ ទៅព្រលានយន្តហោះភ្នំពេញ កំពុងសាងសង់ បញ្ចប់នៅខែមីនា ឆ្នាំ២០១៨ ។
ទី៦) ផ្លូវរថភ្លើង ពីភ្នំពេញទៅប៉ោយប៉ែត កំពុងសាងសង់ បញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៨ ។
ទី៧) ផ្លូវជាតិលេខ៣ ពីភ្នំពេញដល់ថ្នល់បំបែក ពង្រីកជា៤គន្លង ។
ទី៨) ផ្លូវជាតិលេខ១១ ពីអ្នកលឿង ដល់ថ្នល់ទទឹង(ផ្លូវជាតិលេខ៧)។
ទី៩) ស្ពានឆ្លងកាត់ទន្លេមេគង្គ-ស្ទឹងត្រង់ កំពុងសាងសង់ ។
ទី១០) ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ពង្រីកជា៤គន្លង កំពុងសាងសង់ ។
ទី១១) ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅ បាវិត កំពុងសិក្សាឡើងវិញ ដោយ អង្គការ JICA ជប៉ុន ។
ទី១២) ផ្លូវរថភ្លើងអាកាស AGT នៅភ្នំពេញ កំពុងវាយតម្លៃដោយ JICA ជប៉ុន ។
ទី១៣) កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅឆ្នាំ២០២២ ។
ទី១៤) គម្រោងដឹកអ្នកដំណើរតាមផ្លូវទឹកនៅភ្នំពេញ កំពុងវាយតម្លៃ។
ទី១៥) គម្រោងផ្លូវពីបាត់ដំបងទៅកោះកុង បន្តទៅខេត្តព្រះសីហនុ កំពុងសិក្សា ៕
Add caption |
*** រូបមួយចំនួនជារូបតំណាង
Post a Comment