រំលោភ បុគ្គលិកធនាគារ ស្រស់ស្អាតម្នាក់ ហើយសម្លាប់យ៉ាងឃោរឃៅបំផុត ព្រមទាំងយកខោអាវទ្រនាប់ចងមាត់កុំឲ្យស្រែកទៀតផង
ឥណ្ឌូនេស៊ី៖ មានរឿងគួរឲ្យរន្ធត់មួយបានកើតឡើងចំពោះស្ត្រីម្នាក់ឈ្មោះ Dera Dewanti ដែលមានអាយុ៣៥ ឆ្នាំ ដែលត្រូវបានជនមិនស្គាល់មុខចាប់រំលោភ ហើយសម្លាប់យ៉ាងឃោរឃៅបំផុតដែលស្ទើរតែគ្មាននរណាម្នាក់នឹកស្មានដល់។
បន្ទាប់ពីធ្វើការស៊ុើបអង្កេតឃើញថា នារីស្រស់ស្អាតម្នាក់នេះគឺជាបុគ្គលិកធនាគារ Pegawai ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេរំលោភ ហើយសម្លាប់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ទើបតែកន្លងទៅថ្មីៗនេះទេ។ ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីប៉ូលិសបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់នេះត្រូវបានគេរំលោភនៅកន្លែងផ្សេងទេ ហើយទើបតែយកសពនេះមកទំលាក់ចោលក្នុងវាលស្រែ។
ប៉ូលិសក៏បានបន្តទៀតថា បើពិនិត្យមើលរបស់របរដែលនាងប្រើប្រាស់មិនមានបាត់បង់អ្វីឡើយ ដូចនេះអាចបញ្ជាក់កាន់តែច្បាស់ថានេះគឺជាករណីរំលោភ និងសម្លាប់យ៉ាងពិតប្រាកដមែន ហើយស្ត្រីម្នាក់នេះត្រូវបានជនមិនស្គាល់មុខ យកខោអាវទ្រនាប់ដែលបានស្រាតចេញនោះមកចងមាត់របស់នាងដើម្បីកុំឲ្យស្រែកបាន។
គួរបញ្ជាក់ផងដែរថា នារីម្នាក់នេះបានបាត់ពីរផ្ទះរយៈពេលពីរថ្ងៃទៅហើយ ដែលកន្លងមកធ្លាប់ឃើញនាងនៅមើលថែម្តាយដែលកំពុងតែមានជំងឺឈឺធ្ងន់ ដោយហេតុតែបាត់យូរពេកទើបអ្នកជិតខាងចេះតែកើតមានអារម្មណ៍សង្ស័យទើបផ្តល់ដំណឹងមួយនេះជូនសមត្ថកិច្ចឲ្យជួយរក ហើយទីបំផុតប៉ូលិសក៏បានរកឃើញបានត្រឹមតែសាកសពមែន។
មកទល់ពេលនេះជនមិនស្គាល់មុខដែលរំលោភលើនារីស្រស់ស្អាតខាងលើនេះ មិនទាន់បានចាប់ខ្លួននៅឡើយទេ ហើយក៏មិនទាន់ដឹងតំរុយអ្វីពីជនមិនស្គាល់មុខនេះដែរ ដោយរឿងមួយនេះកំពុងឋិតក្នុងការស៊ើបអង្កេត៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment