ភរិយាលោកជួន សុវណ្ណ បានស្រែកទ្រហោយំយ៉ាងខ្លាំង និងឱនថើបថ្ពាល់កូនស្រី ព្រមទាំងពោលពាក្យដ៏កម្សត់ និងក្តុកក្តួលថា...
ភ្នំពេញ ៖ អ្នកស្រីហ៊ុន វណ្ណវឌ្ឍនា ហៅលីន កូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យប្រទេសសឹង្ហបុរី ក្នុងវ័យ៣៦ឆ្នាំ ដោយបញ្ហាសុខភាពធ្ងន់ ជាហេតុធ្វើឱ្យភរិយា លោកជួន សុវណ្ណ បានបញ្ចោញសារទឹកភ្នែកសង្វេគអាណិតកូនស្រី ដែលបានលាចាកលោកចោលប្តី និងកូនជាទីស្រលាញ់ទាំង៣នាក់។
សពអ្នកស្រីហ៊ុន វណ្ណវឌ្ឍនា ដែលបានទទួលមរណភាព នៅមន្ទីរពេទ្យ Raffle ប្រទេសសឹង្ហបុរី ត្រូវបានដឹកមកដល់ទឹកដីកម្ពុជា ជាស្រុកកំណើត កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ហើយរហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ សពត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី នាគេហដ្ឋានលេខ១១៣៤ ផ្លូវ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមកម្មវិធីបុណ្យសព អ្នកស្រីហ៊ុន វណ្ណវឌ្ឍនា នឹងត្រូវដង្ហែយកទៅបញ្ចុះនៅស្រុកស្អាង ហើយវិលត្រឡប់មកគេហដ្ឋានវិញ ដើម្បីប្រារឰពិធីបុណ្យ៧ថ្ងៃតែម្តង។
ជាមួយការបាត់បង់កូនស្រីជាទីស្រឡាញ់ មិនមានអ្វីអាចប្រៀបផ្ទឹមបាននោះ ម្តាយរបស់សព គឺលោកស្រីអឿន វុត្ថា ភរិយាលោកជួន សុវណ្ណ បានស្រែកទ្រហោយំយ៉ាងខ្លាំង និងឱនថើបថ្ពាល់កូនស្រី ព្រមទាំងពោលពាក្យដ៏កម្សត់ ហើយចាត់ទុកថា នេះគឺជាការយល់សុបិនដ៏អាក្រក់បំផុត សម្រាប់គ្រួសាររបស់លោកស្រី។
ដោយឡែក កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោកស្រីអឿន វុត្ថា ភរិយាលោកជួន សុវណ្ណ ក៏បានបង្ហោះសារទុក្ខសោកមួយផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីឈ្មោះ Neak Mae Van ថា “កូនខ្ញុំបានលាចាកលោកនេះហើយ ទាំងនៅក្មេង កូនបានសន្យាថា នៅមើលថែម៉ែ ហេតុអីក៏ក្បត់សន្យាបែបនេះ ខ្ញុំមិនជឿទេ មិនជឿទេ ព្រោះនាងមិនដែលបានធ្វើអ្វីអាក្រក់ទេ កូនអើយ កូនទាំងបីរបស់កូន សួររកកូន ហើយហេតុអីកូនទៅចោលពួកគេ ពួកគេកំពុងត្រូវការកូនយ៉ាងនេះ ខ្ញុំកំពុងតែយល់សុបិនអាក្រក់ទេ មិនមែនជាការពិតទេ លោកអើយ…”។ លោកស្រីបានបន្ថែមថា “ទៅផ្ទះយើងវិញកូនប៉ា និងប្តីកូន ជូនទៅផ្ទះយើងវិញហើយ…”។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបញ្ជាក់ប្រាប់ថា កូនស្រីរបស់លោក (អ្នកស្រីហ៊ុន វណ្ណវឌ្ឍនា) ដែលជាកូនស្រីម្នាក់គត់ ក្នុងចំណោមកូនទាំង៤នាក់ (ប្រុស៣ ស្រី១)បានទទួលមរណភាពដោយសារបញ្ហាសុខភាពធ្ងន់ ហើយការទទួលមរណភាពរបស់កូនស្រីរូបនេះ គឺបានបន្សល់ទុកកូនតូចៗចំនួន៣នាក់ (ប្រុស១ ស្រី២) ឱ្យនៅកំព្រាម្តាយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងទាំងទឹកភ្នែកថា “កូនស្រីខ្ញុំបានទៅចោលខ្ញុំ ហើយគេបានសោយសុខក្នុងអនាគតជាតិ មិនបាននៅរងបាបកម្មជាមួយខ្ញុំទេ…”។
គួរបញ្ជាក់ថា អ្នកស្រីហ៊ុន វណ្ណវឌ្ឍនា ហៅលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជា ថា (ឧត្តមសេនីយ៍ទោ ខាងនគរបាលជាតិ) ដែលជាកូនប្រុសសពសម្តេចពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ហើយបានបន្សល់ទុក ចំណងដៃកូន៣នាក់ (ប្រុស១ ស្រី២)៕

Post a Comment