Header Ads

ក្តៅៗ!!! ទីបំផុតលោក ផែង វណ្ណៈ បានបង្ហាញលិខិតស្នើសុំក្តារមឈូសហើយ

មួយរយៈចុងក្រោយនេះប្រហែលជាមានបងប្អូនមួយចំនួនធំបានជ្រាបរួចមកហើយទាក់ទងទៅនឹងការចែកអំណោយក្តារមឈូសនោះ ដោយនៅក្នុងនោះមានអ្នកពេញចិត្ត ព្រមជាមួយអ្នកខ្លះមិនពេញចិត្ត ចំណែកអ្នកខ្លះមិនពេញចិត្តហើយបានប្រើប្រាស់ពាក្យសំដីរិះគន់ខ្លាំងៗទៀតផង។


នៅក្នុងនោះដែរក៏មានការបកស្រាយថាក្តារមឈូសនេះគឺជាការស្នើសុំពីលោកយាយ លោកតាទេ តែពួកគាត់ទាំងនោះនៅតែមិនពេញចិត្តដដែល ដោយអ្នកខ្លះមិនជឿថាជាការស្នើសុំទៅវិញ។ ដើម្បីបង្ហាញនូវការពិតកាន់តែច្បាស់ ពេលនេះលោក ផែង វណ្ណៈក៏បានបង្ហោះលិខិតស្នើសុំក្តារមឈូសដើម្បីជាការបង្ហាញនូវការពិត កុំឲ្យមានបងប្អូនមួយចំនួនយល់ច្រឡំកាន់តែខ្លាំង។


នៅក្នុងនោះផងដែរលោកក៏បានបង្ហោះនូវសារអបជាមួយលិខិតនោះផងដែរ ដោយសរសេរថា៖
"ជូនអ្នកទើសមេត្តាជ្រាប​ !​ នេះជាសំណើរសុំក្ដារម្ឈូសសំរាប់លោកតា​ លោកយាយ​ នៅភូមិថ្មី​ ឃុំ​ សាមគ្គី​ ស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ​ ។"


គួររំលឹកឡើងវិញផងដែរថា ភរិយា ឧកញ៉ា អ្នកមានទ្រព្យ សម្បត្តិ ម្នាក់ បានយក ថ្ងៃ បុណ្យ ខួបកំណើត ប្តី យក អំណោយ ក្តារមឈួស និង ជាសំភារះ ប្រើប្រាស់ ទៅចែកជនចាស់ជរា ចំនួន២៤០នាក់ នៅវត្តអណ្តូងឥដ្ឋវិនយធរោ នាខេត្តកំពង់ធំ។


ពិធី ចែក ក្តារមឈួស ឲ្យ ជនចាស់ជរា ចំនួន២៤០នាក់ នោះបានធ្វើឡើង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ នៅវត្តអណ្តូងឥដ្ឋវិនយធរោ នៅស្រុកប្រាសាទបល្ល័ង្គ នាខេត្តកំពង់ធំ ។​ ប្រភពដដែលបន្តថា ភរិយា ឧកញ៉ា អ្នកមានទ្រព្យ សម្បត្តិ និង ជា យកនាយក ក្រុមហ៊ុន មួយ ដែលជាម្ចាស់ទាន ដ៏កម្រមួយ បានប្ររព្វ ធ្វើពិធី ចែកទានទៅកាន់ដូនចាស់ជរា ចំនួន២៤០នាក់ នៅវត្តអណ្តូងឥដ្ឋវិនយធរោ នាខេត្តកំពង់ធំ អំណោយ ដែល ភរិយា អ្នកមាន នោះចែក រួមនា សំភារះ ប្រើប្រាស់ គ្រឿងបរិភោគ និង ក្តាម មឈួស ថ្មី ស្រឡាង ចំនួន មួយ ម្នាក់ ជូនដល់ចាស់ ជរា ជាង ២០០នាក់៕






























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments