ប្អូនប្រុស ឡុង លីគ័ង្គ និយាយប៉ុន្មានម៉ាត់នេះអាចធ្វើឲ្យ រ៉េត ស៊ូហ្សាណា ដេកអត់លក់ទេដឹងយប់នេះ
កុមារា ឡុង លីគ័ង្គ គឺជាអតីតបេក្ខភាពរបស់កម្មវិធី The Voice Kids Cambodia រដូវកាលទី ១ ដែលជាកូនក្រុមលោក ព្រាប សុវត្ថិ ហើយក្នុងនោះផងដែរកុមារាម្នាក់នេះអាចមានសមត្ថភាពឆ្លងដល់វគ្គផ្តាច់ព្រាត់ផងដែរ នេះក៏ដោយសារតែមានការគាំទ្រពីទស្សនិកជនជាច្រើន បើទោះកុមារាម្នាក់នេះមិនទទួលបានពានក៏ដោយ។
ដោយសារតែមានភាពល្បីល្បាញនេះហើយទើបធ្វើឲ្យកុមារាម្នាក់នេះមានឱកាសអាចឡើងច្រៀងក្នុងកម្មវធីធំបាន។ ស្រាប់តែពេលថ្មីៗនេះ លីគ័ង្គបានជួប កញ្ញា រ៉េត ស៊ូហ្សាណា ក្នុងកម្មវិធីប្រគុំតន្ត្រីមួយ ហើយកុមារាម្នាក់នេះក៏បានបង្ហោះរូបមួយសន្លឺកដែលបានថតគ្នាពីរនាក់ជាមួយ ហ្សាណាផងដែរ ព្រមទាំងសរសេរសារមួយយ៉ាងខ្លីថា៖ "រូបថតថ្ងៃមុនជាមួយបងស្រី Suzana Reth ស្អាតហើយរួសរាយទៀតបងស្រី
💚"។
💚"។
ដូចនេះគេអាចប៉ាន់ស្មានបានហើយថា កញ្ញា រ៉េត ស៊ូហ្សាណា ពិតជាដូចអ្វីដែល កុមារា លីគ័ង្គបាននិយាយមែនហើយមើលទៅ បើមិនដូច្នេះទេ កញ្ញា ហ្សាណាក៏មិនអាចល្បីរហូតដល់សព្វថ្ងៃនេះទេ៕




































































Post a Comment