កក្រើកទៀតហើយ!!! បង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងបាវិត ជាង ៧ គីឡូក្រាម បែកធ្លាយរឿងមេខ្លោងជួញដូរដ៏ធំ គឺនៅគុកព្រៃសសោះ
ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេល ៣ថ្ងៃ ។
ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងបាវិតនេះ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព ស្រាប់តែបែកធ្លាយមេខ្លោងជួញដូរគ្រឿងញៀននៅក្នុងគុកព្រៃស ជាអ្នកបញ្ជាក្នុងការជួញដូរ និងចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ និងបន្តចែកចាយមកតាមបណ្តាខេត្ត រហូតដល់ខេត្តស្វាយរៀង ទើបកម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ៣នាក់ ។
ចំណែកវត្ថុតាងដកហូត រួមមាន ថ្នាំញៀនសរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម), អាវុធខ្លី ២ដើម គ្រាប់ ១៥គ្រាប់ បង់ ២, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង, ប្រាក់ដុល្លារ ៥២០ដុល្លារ, ប្រាក់រៀល ៤៥.០០០រៀល និង ២.៥០០.០០០ដុង រួមនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី ។
បើតាម លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលកងរាជអាវុធហត្ថខេត្ត ចុះធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនរក្សាទុកឬជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់ជាទ្រង់ទ្រាយធំក្នុងដើមឆ្នាំ២០១៨ រយៈពេល ៣ថ្ងៃ បង្ក្រាប និងចាប់ខ្លួនជនសង្ស័យបាន ៥នាក់ ស្រីម្នាក់ រឹបអូសថ្នាំញៀនបានរហូតជាង ៧គីឡូក្រាម ។
លោកបន្ដថា ដោយមានចម្លើយសារភាពថា មានមេខ្លោងនៅរាជធានីភ្នំពេញ លោកក៏បានរាយការណ៍ជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអភិបាល នៃគណអភិបាលខេត្តស្វាយរៀង បានបញ្ជាផ្ទាល់សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេណីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគបាលយុត្តធម៌ និងមានការសម្របសម្រួលពី លោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និង លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះបង្ក្រាប៣ករណីជាបន្តបន្ទាប់ ។
បន្ទាប់មក សមត្ថកិច្ចក៏បានឲ្យជនសង្ស័យឈ្មោះ ពៅ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកម្មង់ទិញថ្នាំពីអ្នកនៅក្នុងគុកព្រៃស រហូតដល់វេលាម៉ោង ២ និង ៤០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មេខ្លោងជួញដូរគ្រឿងញៀនបានណាត់ជួបនៅចំណុចហាងសាច់អាំងព្រហ្មបាយ័ន ខាងក្រោយរោងកុនលុច ស្ថិតនៅចំណុចសង្កាត់ផ្សារកណ្តាល ផ្លូវលេខ១៥៤កែងផ្លូវលេខ១៩ ខណ្ឌដូនពេញ ដោយមេខ្លោងដែលនៅក្នុងគុកព្រៃស បានបញ្ជាឲ្យឈ្មោះ ង៉ូវ សុភារម្យ ភេទប្រុស អាយុ ៣០ឆ្នាំ យកថ្នាំមកជំនួស ក៏ត្រូវបានសមត្ថកិច្ចក្របួចជាប់ ហើយជនសង្ស័យឈ្មោះ ង៉ូវ សុភារម្យ សារភាពថា ខ្លួនជាកូនចៅមេខ្លោងគ្រឿងញៀននៅគុកព្រៃស ៕

Post a Comment