Header Ads

ព្រោះតែស្ថានភាពរន្ធត់បែបនេះ រឹតតែធ្វើឲ្យស្វាមីរបស់អ្នកនាង គង់ ច័ន្ទស្រីមុំ យល់កាន់តែច្បាស់ពីមនុស្សស្រីថាលំបាកយ៉ាងណានោះ

មុននេះ​បន្តិច​មហាជន​បានទទួល​ការភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បានឃើញ​រូបភាព​មួយ​សន្លឹក​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ កំពុង​គេង​សម្រាក​នៅលើ​គ្រែពេទ្យ និង កំពុង​ទទួល​ការពិនិត្យ​ពី​គ្រូពេទ្យ ។


​បើតាម​លោក គឹម សីហា ជា​ស្វាមី​បានឱ្យដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅមុននេះ​បន្តិច​ថា មិនដឹង​ជា​មូលហេតុ​អ្វី​ទេ ស្រាប់តែ​ប្រពន្ធ​របស់លោក​គឺ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ មាន​អាការ​ឈឺចាប់​ក្នុង​ពោះ ដោយ​មើលឃើញ​អាការ​ទៅ​មិន​ស្រួល ទើប​លោ​កប​ញ្ជូ​ល​មកកាន់​មន្ទីរពេទ្យ​ទាំង​ព្រឹក​តែម្តង ។ លោក គឹម សីហា បន្ត​ឱ្យដឹង​តាមរយៈ​នោះ​ដដែល​ថា មួយរយៈ​មកនេះ​ប្រពន្ធ​របស់លោក​គឺ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ តែងមាន​អាការ​ឧស្សាហ៍​ឈឺពោះ​ដោយ​គ្មាន​មូលហេតុ​ណាស់ ការណ៍​នេះ​បានធ្វើឱ្យ​លើក​មាន​ក្តី​ព្រួយបារម្ភ​ពី​សុខភាព​ប្រពន្ធ និង កូន​ក្នុង​ផ្ទៃ​យ៉ាងខ្លាំង ។​


​ក្នុងពេល​នេះដែរ បើតាម​ការឱ្យ​ដឹង​គឺ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ កំពុង​ទទួល​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​យ៉ាង​យកចិត្តទុកដាក់ ដោយពេល​នេះ​នៅ​ពុំទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ ។ បើ​ងាក​ទៅ​មើល​លោក គឹម សីហា ជា​ស្វាមី​វិញ​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាង​ចំពោះ​ភរិយា និង កូន​ក្នុង​ផ្ទៃ ដោយ​លោក​បាន​សរសេរ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​ភ្ញាក់​ឡើងមក​ពេទ្យ​មិន​ចង់​ទាន់ ! ភ័យ​ណាស់​ខ្ញុំ ! ឧស្សាហ៍​ឈឺពោះ​ដោយ​មិនដឹង​មូលហេតុ ! ឆាប់​ជាណា ! សូមឱ្យ​សុខភាព​ល្អ​ទាំង​ម្តាយ និង កូន​ក្នុង​ផ្ទៃ​ណា​» ។​


​តាមរយៈ​នោះដែរ ប្រិយមិត្ត​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ការព្រួយបារម្ភ និង ផ្តល់​ការ​ជូនពរ​ដ៏​ល្អ​មួយ​ដល់​តារា​ស្រី គង់ ច័ន្ទ​ស្រីមុំ ឱ្យមាន​សុខភាព​ល្អ ឆាប់​បាន​ធូរស្រាល​ពី​អាការ​ឈឺចាប់​នេះ រួមទាំង​កូន​ក្នុង​ផ្ទៃ​ផងដែរ ៕





































No comments