Header Ads

ពិតជាកម្របានឃើញណាស់!!! បែកធ្លាយរូបថត ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី អង្គុយញុាំកាហ្វេឌឿងហែម

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឺកពីការញុាំកាហ្វេលេង ដែលបានអញ្ជើញដោយលោកតាម្នាក់ដែលនៅក្បែរកន្លែងហាងជួសជុលវ៉ែនតា ដែលឧកញ៉ារៀបយកវ៉ែនតារបស់គាត់ទៅជួសជុលនៅទីនោះ ដោយក្នុងនោះឧកញ៉ាក៏បានរៀបរាប់លើហ្វេសប៊ុកផេករបស់គាត់ថា៖


"វេលាម៉ោង​៥ល្ងាច​ថ្ងៃ​អង្គារ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៨​ មក​ជួសជុល​វ៉ែនតា​ខាងជើងផ្សារធំ​ថ្មី​ជួបលោកតា​អាយុ​៧៨ឆ្នាំ​ស្រែកថា​មើលមុខដូច​ម៉ុង​ ឫទ្ធី​ហៅចូលសាក​ការហ្វេ​ឌឿងហែម​ ដែល​ជាស្នាដៃ​របស់​ភរិយា​សំណប់​ចិត្ត​គាត់​ គាត់​បានពោលថា​ខ្ញុំបោះឆ្នោត​អោយ​ហ៊ុនសែនប្រាំ​អណត្តិហើយ​នៅតែបន្តបោះ​ឆ្នោត​អោយសម្តេចតទៅទៀត​រហូតដល់ជីវិតចុងក្រោយ​របស់គាត់​ ។"


សូមជំរាបថា ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី​ ជាអគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលមានមុខជំនួញធំៗភាគ ច្រើនលើវិស័យកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ដោយកន្លងមកគេក៏បានឃើញភាពជោគជ័យខ្លាំងផងដែរលើមុខជំនួញរបស់គាត់៕


















































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments