បែកធ្លាយវីដេអូហើយ!!! រថយន្ត ឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវម៉ូតូបុកចំពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
យោងតាមរបាយកាណ៍នគរបាលខេត្តព្រះសីហនុ បានអអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-0898 បើកបរដោយឈ្មោះ វ៉ន និត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានអ្នករួមដំណើរម្នាក់ឈ្មោះ ផាន់ ភឿន ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ (បើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព) មានទិសដៅពីរង្វង់មូលតោ ឆ្ពោះទៅចុងអូឈើទាល។
លុះដល់ចំណុចខាងលើ ក៏បានបុកពីចំហៀងរថយន្តហាយឡែនឌ័រ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2U-2372 ដែលកំពុងបត់ឆ្លងកាត់ផ្លូវ មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ LEE HAENG YEON ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M06915723 មុខរបរ ទេសចរ ស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
ជនរងគ្រោះមាន ១.ឈ្មោះ វ៉ន និត អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់នៅក្នុងមន្ទីរពេទ្យ សាកសពតម្កល់ទុកនៅក្នុងមន្ទីរពេទ្យរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និង ២-ឈ្មោះ ផាន់ ភឿន អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។ ចំណែកឈ្មោះ LEE HAENG YEON អ្នកបើកបររថយន្តបង្កខាងលើ រងរបួសស្រាល សមត្ថកិច្ចបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ រីឯវត្ថតាង រថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
























Post a Comment