Header Ads

តើចោរម្នាក់នេះអាចទៅលួចត្រីដែលហាល លើថ្មពុះចែកផ្លូវនេះដែររឺទេ? (មានវីដេអូ)

លោកអ្នកប្រហែលជាមិនទាន់ភ្លេចទេមើលទៅរឿងចោរលួចត្រីងៀតកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយចោរម្នាក់នេះជិះសុទ្ធតែម៉ូតូល្អ តែបែរជាមកលួចត្រីងៀតដែលគេកំពុងតែដាក់ហាលនៅមុខផ្ទះ ហើយមកទល់ពេលនេះក៏មិនទាន់អាចរកមុខចោរម្នាក់នេះបានទេ ព្រោះគ្មានតំរុយទាល់តែសោះ។


ចំណែកកាលពីពេលថ្មីៗនេះគេឃើញប្រជាពលរដ្ឋរបស់យើងបានយកត្រីងៀតទៅហាលលើថ្មដែលពុះចែកផ្លូវ ហើយវាបានបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមជាមួយមតិយោបល់ខុសៗគ្នា ដោយអ្នកខ្លះនិយាយថា៖


- យីដូចជាខ្វះកន្លែងហាល
- ទីណាគ្រោះថ្នាក់បំផុត ទីនោះគឺមានសុវត្ថិភាពបំផុត
- និយាយលែងចេញម៉ងគាត់ធ្វើអញ្ចឹងទៅ
- អត់ខ្លាចគេជិះប៉ះទេអី


ដោយហេតុតែឃើញដូចនេះក៏ឃើញមានយុវជនមួយបានចោទសំណួរសួរ ព្រមជាមួយរូបថតដែលចោរម្នាក់ខាងលើធ្លាប់លួចត្រីងៀតគេដែរ ដោយសួរថា "តើចោរម្នាក់នេះអាចជិះទៅលួច ត្រីងៀតដែលហាលលើថ្មពុះចែកផ្លូវនេះដែររឺទេ?" ដូចនេះបងប្អូនអាចឆ្លើយជាមួយគាត់បានថា ចោរម្នាក់នេះទៅរឺក៏មិនទៅ?

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com





ខាងក្រោមនេះជាសកម្មភាពប្លែកៗក្នុងការហាលត្រី ដែលមានគ្រប់ទំរង់តែម្តង




















No comments