Header Ads

ភ្ញាក់ផ្អើលទាំងយប់ទៀតហើយ!!! បុរសម្នាក់ខឹងសមត្ថកិច្ចចាប់ ក៏ដោះខោអាវដើរអាក្រាតកាយតាមផ្លូវ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ផ្អើលស្ទើរអស់មួយទីក្រុងភ្នំពេញ ដោយសារបុរសបែកថ្នាំម្នាក់ដោះខោអាវដើរអាក្រាតកាុយតាមដងផ្លូវ តាំងពីផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ​១០៥ ខណ្ឌចំការមន អស់រយៈពេលជាងមួយម៉ោង កាលពីវេលាម៉ោង ២០ និង ០០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ដើររហូតដល់ចំណុចរង្វង់វិមានឯករាជ្យ ក៏ត្រូវសមត្ថកិច្ចប្រចាំការនៅទីនោះ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាខណ្ឌដូ​នពេញ ភ្លាមៗតែម្តង​ ។​


បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូងគេបានឃើញបុរសបែកថ្នាំខាងលើជិះម៉ូតូ ​១គ្រឿង ម៉ាកឃ្លីក មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុកែងនឹងផ្លូវលេខ១០៥ ក៏ជ្រុលទៅបុករថយន្តម៉ាក​ព្រូសពីក្រោយ បណ្តាលអោយរងការខូចខាត ដោយហេតុភ័យខ្លាចខ្លាំងពេក ក៏រត់ចោលម៉ូតូលោតចុះចូលក្នុងទឹកលូ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមនមកអន្តរគមន៍តាមរកបុរសបែកថ្នាំខាងលើ ។


ប្រភពបន្តថា អំឡុងពេលសមត្ថកិច្ចតាមរក បុរសបែកថ្នាំខាងលើ ក៏បានឡើងពីក្នុងទឹកលូមកវិញ ហើយសមត្ថកិច្ចក៏នាំគ្នាឃាត់ ដើម្បីយកមកសួរនាំ ប៉ុន្តែ បុរសបែកថ្នាំរូបនោះ មិនព្រម ហើយមានការខឹងជាខ្លាំង ក៏បានដោះខោអាវចេញអស់ ហើយដើរទាំងអាក្រាតកាយតាមដងផ្លូវតាំងពីកន្លែងកើតហេតុ រហូតដល់ចំណុចរង្វង់វិមានឯករាជ្យ ទើបត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាខណ្ឌដូ​នពេញភ្លាមៗ តែម្តង ៕



















No comments