Header Ads

មាននរណាគេខូចចិត្តអត់? ទីបំផុត តារាសម្ដែងសិចស៊ី កញ្ញា ដេននី ក្វាន់ ជិតដល់ថ្ងៃចូលរោងការហើយ

ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់រួចមកហើយ តារាសម្ដែងស្រីសិចស៊ី កញ្ញា ដេននី ក្វាន់ នោះ ដែលកាលពីពេលកន្លងទៅនេះនាងក៏ធ្លាប់ បានរៀបរាប់ពីបញ្ហាជីវិតលើវិស័យសិល្បៈ ជាច្រើន រហូតធ្លាយដល់រឿង ស្នេហា និងការជ្រើសរើសគូស្រករទៀតផង ខណៈបច្ចុប្បន្ននេះ នាងត្រូវបានគេដឹងថា មានម្ចាស់បេះដូងបាត់ទៅហើយ។ 


ស្រាប់តែពីម្សិលមិញនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីនាងបានសរសេរសារដ៏ខ្លីមួយ ដែលបានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុកមិនអស់ចិត្តក៏​ comment សួរ ដោយសាររបស់កញ្ញា ដេននី ក្វាន់នេះបានសរសេរថា៖ "ជិតដល់ថ្ងៃពិសេសហើយមិនដឹងទៅកាត់ឈុតសម្លៀកបំពាក់នៅហាងណាទេ...មិត្តណាដឹងថាកាត់នៅហាងណាស្អាតជួយប្រាប់ផង😍" ភ្លាមៗនោះមិត្តក្នុងហ្វេសប៊ុកនាងក៏សួរថា ៖"រៀបការមែន" ព្រមជាមួយចម្លើយយ៉ាងខ្លីរបស់ ដេននី ក្វាន់ គឺ " Yes ខែ2នេះហើយ"។



ដូចនេះអាចសន្និដ្ឋានបានថានាងជិតដល់ថ្ងៃចូលរោងការហើយគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង ដោយក្នុងនោះនាងក៏មិនបានបញ្ជាក់ច្បាស់លាស់ថានឹងរៀបការជាមួយបុរសណានោះទេ។

គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ តារាសម្ដែងស្រីសិចស៊ី កញ្ញា ដេននី ក្វាន់ បានចូលបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» បានប្រាប់ឲ្យដឹងថា "ចា បង! តាំងពីលេងសង្គមហ្វេសប៊ុក និងបង្ហាញការស្លៀកពាក់សិចស៊ីមក មានអ្នកសុំស្នេហ៍តាមហ្វេសប៊ុកជាច្រើន ដែលគាត់ឆាតមកសួរថា មានគូកំណាន់ចិត្តហើយឬនៅ? ដោយក្នុងនោះ ភាគច្រើនសុទ្ធតែនៅក្រៅប្រទេស និងក្នុងប្រទេសភាគច្រើនសុទ្ធតែជាមន្ត្រីចាស់ៗ ដែលមានឋានៈជារាជការ អ្នកជំនួញជាដើម" ។


គួរបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ បច្ចុប្បន្ននេះ មានម្ចាស់បេះដូងហើយ ដោយគូស្នេហ៍របស់នាង ត្រូវបានទស្សនិកជនដឹងថាមានឈ្មោះ លោក ចាន់ មករា ហើយក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា ដេននី ក្វាន់ មានមុខរបរផ្ទាល់ខ្លួន គឺលក់ផលិតផលឡេតាមបណ្ដាញហ្វេសប៊ុក និង លក់ឡាន៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com














































No comments