Header Ads

ចប់បាត់ហើយពេលនេះ!!! គ្លីនិចដែលទើបប្រកាសពីសេវាកម្មបាញ់ឡាស៊ែរធ្វើឲ្យប្រដាប់ភេទ ស នោះ ពេលនេះត្រូវបានគេផាកពិន័យបាត់ហើយ ដោយសារតែ...

ទីក្រុងបាងកក៖ កាលពីសប្តាហ៍មុននេះ ការផ្សព្វផ្សាយពាណិជ្ជកម្មពីគ្លីនិចមួយ អំពីសេវាកម្មបាញ់ឡាស៊ែរដើម្បីធ្វើឲ្យប្រដាប់ភេទបុរសឲ្យស ដែលអះអាងថា មិនប៉ះពាល់អ្វីទាំងអស់នោះ ត្រូវបានចែកចាយយ៉ាងសន្ធោសន្ធៅនៅលើបណ្តាញសង្គម។ 


ស្រាប់តែពេលថ្មីៗនេះ នាយកដ្ឋានសេវាសុខភាពនៃប្រទេសថៃ បានសម្រេចចិត្តផាកពិន័យគ្លីនិចមួយនេះ ក្នុងចំនួនទឹកប្រាក់ ២ម៉ឺនបាត ដោយសារតែការផ្សព្វផ្សាយនេះ គឺហួសពីការពិត ដោយបុគ្គលិកនៃគ្លីនិចមួយនេះ បានអះអាងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ការបាញ់ឡាស៊ែរឲ្យលិង្គសនេះ មិនមានការឈឺចាប់ មិនគ្រោះថ្នាក់ ហើយអ្នកនៅតែអាចប្រើប្រាស់វាបានជារៀងរាល់យប់។


លោកវេជ្ជបណ្ឌិត Thongchai Kiratihatthayakorn អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព បានបញ្ជាក់បន្ថែមទៀតថា ការបាញ់ឡាស៊ែរមិនអាចទទួលបានលទ្ធផលល្អដូចអ្វីដែលពួកគេទាំងនោះបានអះអាងនោះទេ ហើយលោកក៏បានផ្តែរផ្តាំទៅបុរសមួយចំនួនដែលមានបំណងចង់ទទួលសេវាកម្មនេះដែរថា វាអាចនឹងធ្វើឲ្យប្រដាប់បន្តពូជប្រើការលែងបាន ឬអាចបណ្តាលឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយថែមទៀតផង។


លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិតក៏បានហាមទៀតដែរថា តំបន់រសើបនោះ វាងាយនឹងរលាក និងឆ្លងមេរោគខ្លាំងណាស់។ លោកបានបន្តទៀតថា មូលហេតុដែលលោកធ្វើការផាកពិន័យមន្ទីរពេទ្យមួយនេះ ក្នុងចំនួន ២ម៉ឺនបាត គឺដោយសារតែការផ្សព្វផ្សាយហួសពីការពិត ដែលបំពានទៅលើវិជ្ជាជីវៈពេទ្យ៕











ប្រភព៖ Thai PBS

No comments