Header Ads

Update លម្អិត!!! នេះហើយលទ្ធផលដែល ខ្ចីលុយគេមិនបាន ស្ទុះទៅឱបកូនក្រមុំគេហើយ វាយឪពុកគេទៀត

ភ្នំពេញ៖ ឃាត់ខ្លួនបុរសម្នាក់ ផឹកស៊ីស្រវឹង ទៅសុំខ្ចីលុយ ១០០ដុល្លារ អត់បាន ស្ទុះទៅចាប់អោបកូនក្រមុំគេ ហើយវ៉ៃឪពុករបស់គេមួយដៃប៉ោងមុខទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសពាក់អាវពណ៌ផ្ទៃមេឃបានទៅធ្វើការនៅកៀនស្វាយ ហើយបានទៅផឹកស៊ីនៅកៀនស្វាយ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ បានស្គាល់គ្នាជាមួយបុរសពាក់អាវពណ៌ស នៅថ្ងៃផឹកស៊ីនោះ ។


លុះពេលផឹកស៊ីអស់លុយ បុរសដែលពាក់អាវផ្ទៃមេឃ បាននាំបុរសពាក់អាវពណ៌ស ជិះរថយន្តមួយគ្រឿងម៉ាក Scion ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-3119 គោលបំណងទៅខ្ចីលុយមេការសំណង់នៅផ្ទះកើតហេតុខាងលើ ខណៈពេលមកដល់ជួបប្រពន្ធមេការសំណង់ បានសុំខ្ចីលុយ១០០ដុល្លារ តែប្រពន្ធមេការប្រាប់ថា អត់មានលុយទេ ។


តាមសម្តីរបស់ស្រ្តីជាប្រពន្ធរបស់មេការសំណង់ និងជាម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសពីរនាក់ ម្នាក់ពាក់អាវពណ៌ផ្ទៃមេឃ និងម្នាក់ទៀតពាក់អាវពណ៌ស មានឈ្មោះ ផាង សាន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្តមួយគ្រឿងម៉ាក Scion ពណ៌ស បើកតាមផ្លូវជាតិលេខ១ ចេញមកពីផឹកស៊ីនៅកៀនស្វាយ ទើបត្រឡប់មកភ្នំពេញវិញ មកដល់មុខផ្ទះរបស់គាត់បានឈប់រថយន្ត។


ស្រាប់តែមានបុរសម្នាក់ពាក់អាវពណ៌ផ្ទៃមេឃ ដែលជាកូនជាងសំណង់ធ្លាប់ស្គាល់គ្នានោះសុំខ្ចីលុយចំនួន១០០$ យកទៅផឹកបន្ត តែប្រពន្ធបានឆ្លើយតបទៅវិញថា គ្មានលុយទេ ពេលនោះបុរសម្នាក់ទៀតពាក់អាវពណ៌ស បានចុះពីលើរថយន្តមកស្រែកថា គ្រាន់តែលុយ100$ ក៍គ្មានដែរ! ស្របពេលនោះបុរសពាក់អាវសនោះក្រឡេកឃើញកូនក្រមុំរបស់គាត់អាយុទើបតែ១៦ឆ្នាំ កំពុងតែអង្គុយនៅក្បែរនោះក៍ស្ទុះទៅអោបនាង ហើយប្តីរបស់គាត់ត្រូវជាឪពុកនាង ឃើញដូច្នោះក៏ទៅចាប់ទាញចេញវិញ ត្រូវបុរសនោះវាយមួយដៃប៉ោងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានមកដល់ក៍បានឃាត់ខ្លួនបុរសទាំង២នាក់ទៅសួរនាំ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចបានសួរនាំរួចបានធ្វើការឃាត់ខ្លួនបុរសពាក់អាវពណ៌សយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ប្តឹងពីបទបៀតបៀនកេរ្តិ៍ខ្មាស ចំណែកបុរសពាក់អាវផ្ទៃមេឃ សមត្ថកិច្ចមិនបានឃាត់ខ្លួនទេ ៕



























No comments