អ្នកជិះម៉ូតូអត់ពាក់មួក ពេលនេះអត់រួចខ្លួនទេ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហឹុម យ៉ាន អគ្គស្នងការរងនគរបាលជាតបានបញ្ជាក់ថា សមត្ថកិច្ចនឹងពិនិត្យតាមកាម៉ារាសុវត្ថិភាព ដែលដាក់នៅតាមភ្លើងស្តុប តាមរកអ្នកដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដើម្បីធ្វើការផាកពិន័យ និងបញ្ជូនសំណុំរឿងទៅតុលាការចំពោះអ្នកដែលមិនព្រមបង់ប្រាក់ពិន័យ ។
លោកលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារចរាចរណ៍របស់អនុគណៈកម្មការទី២ នៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។ ឯកឧត្តមក៏បានបន្តទៀតថា សមត្ថកិច្ចនឹងឃាត់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព នឹងតម្រូវឲ្យម្ចាស់ម៉ូតូរកមួកសុវត្ថិភាពពាក់នៅចំពោះមុខសមត្ថកិច្ចទើបអនុញ្ញាតឲ្យបន្តដំណើរបានឡើយ ៕

Post a Comment