Header Ads

រូបភាព និងសាររបស់ តារាសម្តែង ឌុ​ច លីដា ពិតជាបង្កប់ន័យជ្រៅណាស់

តារាស្រស់ស្អាត សិចស៊ី ឌុ​ច លីដា កាន់តែ​មមាញឹក​ជាមួយ​អាជីព​តារា​សម្ដែង​របស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងឆ្នាំនេះតែម្តង ។ តែទោះបីជា​រវល់​យ៉ាងណា តារា​ស្រី​ដ៏​ឆ្នើម​ដួង​នេះ ក៏​មិន​ភ្លេច​ប្រលែង​ខ្លួន​ជាមួយ​រូបរាង​សិច​ស៊ី បញ្ចេញ​ដើមទ្រូង​បង្អួត​ភ្នែក​មហាជន​ដែរ ។ ត្រង់ចំណុច​មួយ​នេះ ឌុ​ច លីដា រឹតតែ​ទាក់​បាន​ប្រជាប្រិយភាព​មួយកម្រិត​ទៀត ។​


​ដោយឡែក​នៅមុននេះ តារា​សម្ដែង​ដ៏​ប៉ិនប្រសប់ ឌុ​ច លីដា បែរជា​បង្ហោះ​រូបថត​ក្នុង​សភាព​តោកយ៉ាក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ទៅវិញ ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ភ្ញាក់ផ្អើល​គ្រប់គ្នា ព្រោះ​កន្លងមក​គេ​ធ្លាប់តែ​ឃើញ​នាង​ស្លៀកពាក់​ហ៊ឺហារ​ស័ក្តិ​សមជា​តារា​ស្រី​ជួរមុខ​ដ៏​ល្បី​មួយ​ដួង ។​


​ការពិត​រូបភាព​ដែល​ស្រី​ស្អាត ឌុ​ច លីដា បង្ហាញ​ខាងលើនេះ គឺជា​ឈុត​ឆាក​មួយ​ក្នុងការ​សម្ដែង​ប៉ុណ្ណោះ ប៉ុន្ដែ​រឿង​ដែល​មហាជន​ចាប់អារម្មណ៍​ជាង​នេះ​គឺ ពាក្យសម្ដី​បង្កប់ន័យ​អប់រំ​របស់​នាង​តែម្ដង ដោយនាងបានសរសរសេរថា «កើតមកក្រមិនខុសទេអោយតែយើងចេះតស៊ូរខំប្រឹងដោយញើសឈាមរបស់យើងទៅ តែដាច់ខាត់កុំបោកប្រាស់អ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួន»។


​ក្រៅពី​អាជីព​សិល្បៈ ឌុ​ច លីដា ក៏​ជា​ថៅកែ​ស្រី​ក្នុង​ហាង​ឈ្មោះ «​គុយទាវ​ឡាំ​ឌួ​យ​» ដែល​បច្ចុប្បន្ន​កំពុងទ​ទួលបាន​ការគាំទ្រ​ច្រើន​គួរឱ្យកត់សម្គាល់​ពី​បណ្ដា​មហាជន​ផងដែរ ៕





































No comments