Header Ads

ប្រុសៗប្រយ័ត្នណា!!! ខឹង​ខាង​ប្រុស​មិន​ព្រម​រួមភេទ​ជាមួយ​ខ្លួន​ រៀប​គម្រោង​សម្លាប់​ទម្លាក់​ក្នុង​អណ្ដូង (វីដេអូ​)

ឥណ្ឌូណេស៊ី៖ ប៉ូលិស​បានចាប់ខ្លួន​ស្ត្រី​ម្នាក់​ និង​បុរស​ផ្សំគំនិត​ម្នាក់ទៀត​ក្នុង​ការ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ក្នុង​លូទឹក​កាលពី​អំឡុង​ជាង​ ប៉ុន្មានខែមុននេះ ដែលទើបរកសាកសពឃើញដោយប្រជាជនក្នុងភូមិ។ ជនរងគ្រោះ​មាន​ឈ្មោះ​ Andri Tristan (អាយុ 30 ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែ​ខឹង​បុរស ​(ជនរងគ្រោះ​) នោះ​មិនព្រម​រួមភេទ​ជា​មួយ​ខ្លួន​។


រឿងដែលគួរឲ្យហួសចិត្ត​នេះបានកើតឡើង​នៅ​ភូមិ Semboro, ស្រុក Semboro ប្រទេស​ឥណ្ឌូណេស៊ី​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី​ 25 កញ្ញា​ 2017​។

រឿងហេតុ​ដែល​ឈានទៅដល់ស្ត្រីហ៊ានសម្លាប់​បុរស​ជា​មិត្តនេះ​ដោយសារ​តែលោក​ Andri (ជនរងគ្រោះ) និង FA (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។ ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាងដែលបានបើកជាហាងតូចមួយ (ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។


លោក Andri បានភ្ញាក់ផ្អើលព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ Facebook នោះទេ គាត់ថា​ ស្ត្រី​នេះ​បានរំលោភបំពានលើគាត់(កុហក-បោកប្រាស់)។ នៅពេលដែល​អ្នកទាំងពីរបាន​ជួបមុខគ្នានោះ​ FA បាន​លួងលោម​ឲ្យ​លោក Andri ព្រម​ស្រឡាញ់​គាត់ ​និង​នៅដេក​រួមភេទ​ជាមួយ​គាត់​ តែ​លោក Andri បានបដិសេធក្នុងការរួមភេទនេះ ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ “ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ (ថ្នាំសណ្ដំ​)។


បន្ទាប់ពីផឹកស្រារួច លោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះ​ស្ត្រី​ជនសង្ស័យ​បានស្ទុះទៅយកខ្នើយមក ខ្ទប់មុខ​ជនរងគ្រោះ​រហូតដល់ស្លាប់តែម្តងទៅ។ ទើប​ឲ្យ​លោក Kusworo ជាជនសង្ស័យទី2 ភេទ​ប្រុស​យក​សាកសព​ចងដុំថ្ម​ទម្លាក់​ក្នុង​អណ្ដូង ​(លូទឹក​) តែ​ម្ដង​។ បន្ទាប់ពីការសម្លាប់ FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី៕


















No comments