មានការភ្ញាក់ផ្អើលជាខ្លាំង!!! សពព្រះសង្ឃនៅថៃដែលនិមន្តពីស្រុកខ្មែរ ទៅសុគតជិត ១០០ ថ្ងៃហើយ ព្រះសពនៅស្រស់ញញឹម
ក្រុងបាងកក៖ រូបភាពអស្ចារ្យទាំងនេះបានបង្ហាញថា ព្រះសង្ឃព្រះពុទ្ធសាសនាមួយអង្គដាក់ព្រះភក្ដ្រញញឹមពព្រាយ ក្រោយពីព្រះសពត្រូវបានគាស់ចេញពីមឈូស ដោយពុទ្ធបរិស័ទ អស់រយៈពេលជាងពីរខែបន្ទាប់ពីសុគត។ ព្រះសង្ឃជាទីគោរពសក្ការបូជា លួង ផូរពាន (Luang Phor Pian) បានសុគតនៅព្រះជន្ម ៩២ វស្សា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីលោកបានសម្រាកព្យាបាលរោគអាពាធនៅមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។
របាយការណ៍ជាច្រើនបានឲ្យដឹងថា ពុទ្ធបរិស័ទ បានរុះរើព្រះសពដើម្បីផ្លាស់ប្ដូរស្បង់ជីពរថ្មី។ គួរឲ្យភ្ញាក់ផ្អើល! ព្រះសព មានស្នាមញញឹម ដោយពុទ្ធបរិស័ទនាំគ្នាថតរូបបង្ហោះលើបណ្ដាញសង្គម។ ពុទ្ធបរិស័ទនឹងបន្ដកម្កល់ព្រះសពរហូតដល់ធ្វើពិធីបូជាគម្រប់ខួបថ្ងៃសុគត ១០០ ថ្ងៃរបស់ព្រះអង្គ៕
ព្រះតេជគុណ ពាន ដែលបាននិមន្ដមកពីប្រទេសកម្ពុជា បានចំណាយពេលជាច្រើនវស្សាបួសជាសង្ឃក្នុងខេត្ដលុបបុរី ដែលព្រះសពរបស់ព្រះអង្គត្រូវបានបញ្ជូនមកទីនេះក្រោយពីសុគត។ សប្ដាហ៍នេះ ពេលពុទ្ធបរិស័ទលើកព្រះសពចេញពីមឈូស ដែលបានរក្សាទុកនៅអារាមព្រះអង្គគង់នៅ ពួកគេបានការភ្ញាក់ផ្អើលដែលបានឃើញថា សភាពព្រះសពនៅល្អស្អាត។

Post a Comment