Header Ads

កក្រើកទៀតហើយ!! តើនរណាគេអាចទ្រាំរងារញ័រញាក់នៅមណ្ឌលគិរីបាន ពី Cambodian Idol យប់នេះ? (មានវីដេអូ)

ពិតជាកក្រើកទៀតហើយនៅយប់ថ្ងៃសុក្រនេះ ថាតើក្នុងចំណោមបេក្ខជនបេក្ខនារី ទាំង ៣៦ រូប ដែលបានជាប់ពីវគ្គ Theater Round ជុំទី ១ ណាខ្លះ ដែលធ្វើបានល្អ មានសមត្ថភាពអាចបន្តឲ្យគណៈកម្មការទាំងបួនជ្រើសរើសក្នុងវគ្គ Theater Round ជុំទី ២ ដែលនឹងបង្ហាញនៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ នេះ?


គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីសប្តាហ៍មុននេះ បេក្ខជន បេក្ខនារី ចំនួន ៣៦រូប បានឆ្លងកាត់ វគ្គ Theater Round ជុំទី១ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ នេះហើយ។ បេក្ខជន បេក្ខនារី ទាំងអស់នឹងបន្តដំណើរទៅកាន់ខេត្តមណ្ឌលគីរី ដែលជាទីតាំងមានអាកាសធាតុត្រជាក់ខ្លាំង ដើម្បីប្រកួតវគ្គ Theater Round ជុំទី២ បន្តទៀត។


ចាំមើលថាតើ បេក្ខជន បេក្ខនារីណាខ្លះ ដែលអាចតស៊ូប្រកួតនៅលើកំពូលភ្នំជាមួយអាកាសធាតុដ៏ត្រជាក់ ហើយ បេក្ខជន បេក្ខនារីមានសមត្ថភាពណាខ្លះ ដែលអាចបន្តដំណើរទៅប្រកួតនៅវគ្គ Green Miles។ ភាពសោកសៅ និងសម្រែកហ៊ោរកញ្ជៀវ នឹងកើតមានឡើងនៅយប់នេះ ក្នុងកម្មវិធី Cambodian Idol វគ្គ Theater Round ជុំទី២។ ដូចនេះកុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Theater Round ជុំទី ២ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង ៨:០០ យប់តទៅ!៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
























No comments