តាមពិតអញ្ចឹងសោះ!!! បទចម្រៀងចុងក្រោយមុនស្លាប់ របស់តារាចម្រៀងកូរ៉េ Jonghyun គេមិនឲ្យចាក់លើទូរទស្សន៍ទេ (មានបទចម្រៀងដែលគេហាមនោះ)
កូរ៉េខាងត្បូង៖ ក្រោយពីតារាចម្រៀងប្រុស Jonghyun សមាជិកក្រុម Shinee លាចាកលោកមិនបានប៉ុន្មាន ផលិតកម្ម SM ក៏បានបញ្ចេញនូវអ៊ាល់ប៊ុមចម្រៀង ចុងក្រោយបង្អស់ ដែលតារាប្រុសរូបនេះបាននិពន្ធវាឡើង ដោយផ្ទាល់មុនពេលដែលលោកចាកចេញ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ បទចម្រៀងមួយបទនៅក្នុងអាល់ប៊ុមនេះ ត្រូវបានទូរទស្សន៍ដ៏ធំរបស់កូរ៉េ KBS ហាមឃាត់មិនឲ្យចាក់ផ្សាយ នៅលើប៉ុស្តិ៍ពួកគេឡើយ។
ហើយមូលហេតុដែល បទចម្រៀង«Rewind» នៅក្នុងអាល់ប៊ុមថ្មី របស់Jonghyun ត្រូវបានទូរទស្សន៍KBS ហាមឃាត់មិនឲ្យចាក់ផ្សាយ ដោយសារតែអត្ថន័យនៅក្នុង បទចម្រៀងនេះ មានលាយជាមួយនឹងភាសាជប៉ុនមួយឃ្លាយ៉ាងខ្លី ដោយមានន័យថា “One Two Three, One more time” ។
គួរបញ្ជាក់ឲ្យដឹងឡើងវិញផងដែរថា ទូរទស្សន៍ KBS បានកំណត់ច្បាប់ប្រចាំប៉ុស្តិ៍របស់ពួកគេ ជាយូរណាស់មកហើយ គឺហាមផ្តាច់មិនអនុញ្ញាតិឲ្យចាក់បទចម្រៀងណា ដែលមានលាយជាមួយនឹងភាសាជប៉ុន នៅលើប៉ុស្តិ៍របស់ពួកគេឡើយ។ ហើយកន្លងទៅនេះ ពួកគេក៏បានហាមឃាត់បទចម្រៀងជាច្រើនមកហើយ ដូចជាបទ “DEMO_01”, បទ “Uh-ee” និងមានបទចម្រៀងជាច្រើន ដែលសុទ្ធសឹងតែមាន ច្រៀងលាយជាភាសាជប៉ុន ដែលត្រូវបានគេហាមឃាត់ដូចគ្នា៕

Post a Comment