Update ក្តៅៗ!!! លោកឧត្តមសេនីយ៍ទោ យិន គារ បានច្រានចោលការចោទប្រកាន់ របស់ លោកផ្កាយ១ ទី ចំរើនកុសល់ រឿងប្រើអំណាចតាមផ្លូវសាធារណៈ (មានវីដេអូ)
កាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានក្នុងហ្វេសប៊ុករបស់លោកផ្កាយ១ ទី ចំរើនកុសល់បានបង្ហោះសារមួយដែលគាត់ហាក់បីដូចជាកំពុងតែខឹងយ៉ាងខ្លាំងចំពោះរថយន្តដែលបើកនៅខាងមុខគាត់ ដោយក្នុងនោះលោកបានសរសេរសារ ព្រមជាមួយវីដេអូក្នុងហ្វេសប៊ុករបស់គាត់ផ្ទាល់ខ្លួនដែលមានឈ្មោះ Ty Chamroeunkosal ដោយរៀបរាប់ថា៖
ហើយភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ដោយបានច្រានចោលការចោទប្រកាន់នៅលើ Facebook ពីសំណាក់គណនីឈ្មោះ «Ty Chamroeunkosal» ដែលបានលើកឡើងថា លោកបានប្រើប្រាស់អំណាច បើករថយន្ដតាមផ្លូវសាធារណៈ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានសុំឲ្យអង្គភាពក្នុងស្រុកមួយនេះ ជួយចុះផ្សាយថា ការចោទប្រកាន់នៅលើ Facebook នោះគឺខុសពីការពិតទាំងស្រុង ពោលគឺហេតុការណ៍នោះកើតឡើងតាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្ដែម្ចាស់គណនីខាងលើទើបតែយកមកចែកចាយនៅថ្ងៃនេះ ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រឡំ។
បើតាមលោក យិន គារ ក្នុងហេតុការណ៍នោះ លោកមិនបានស្ថិតនៅក្នុងរថយន្ដនោះទេ ដោយនៅក្នុងរថយន្ដនោះមាន កូនប្រុសរបស់លោកដែលជាអ្នកបើកបរ, ប្រពន្ធរបស់លោក និងចៅតូច សរុប៥នាក់ ហើយការចោទប្រកាន់បែបនេះ គឺជាការទម្លាក់កំហុសមកលើរូបលោកទាំងស្រុង ដោយមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់នោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ទោ យិន គារ ប្តឹងទៅស្ថាប័នតុលាការចំពោះការចោទប្រកាន់ពីសំណាក់គណនី Facebook ឈ្មោះ «Ty Chamroeunkosal» ពីបទបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នរដ្ឋ និងកិត្តិយសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
យ៉ាងណាមិញ នៅយប់ល្ងាចថ្ងៃទី១៩ ខែមករានេះដែរ គណនីឈ្មោះ «Ty Chamroeunkosal» បានលុបវីដេអូដែលខ្លួនបានបង្ហោះនោះចេញវិញ ដោយបាននិយាយថា មានការចរចារគ្នារវាងភាគីទាំងសងខាង ប៉ុន្ដែខាងភាគីលោក យិន គារ អះអាងថា លោកមិនបានទៅចរចារអ្វីជាមួយភាគី គណនីឈ្មោះ «Ty Chamroeunkosal» នោះទេ៕
"អស់លោក-លោកស្រីជាទីរាប់អាន !
តើស្គាល់រថយន្តទាំងពីរនេះជារបស់អស់លោកណាទេ? ពួកគេអាងខ្លួនជាអ្នកមានឡានល្អជិះ និងអាងអំណាចយសសក្តិរបស់ខ្លួន បានបំពានលើសិទ្ធបើកបររបស់អ្នកដ៏ទៃតាមដងផ្កូវសាធារណៈដូចដែលមានភ្ជាប់ជាមួយវីដេរដែលថតបានជាក់ស្តែងនេះ។ (តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់ រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់ វប្បធម័អាងអំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅ ព្រោះថាអំណាចរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណះ។"

Post a Comment