ពិតជាច្រើនមែន!!! គ្រាន់តែមួយយប់សោះ រថយន្តធុនធ្ងន់ជិត៥០០គ្រឿង ត្រូវសមត្ថកិច្ចរាជធានីចាប់ត្រួតពិនិត្យ (មានវីដេអូ)
បើយោងតាមហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះកាលពីព្រឹកមិញនេះ បានឲ្យដឹងថា មានរថយន្តជិត៥០០ គ្រឿងឯណោះ ដែលត្រូវបានត្រួតពិនិត្យ ដោយក្នុងនោះហ្វេសប៊ុកមួយនេះបានបញ្ជាក់ឲ្យដឹងថែមទៀតថា៖
"លទ្ឋផលប្រតិបត្តិការកាលពីយប់មិញ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ៤៨៤គ្រឿង ក្នុងនោះ:
-រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ៦គ្រឿង
-រថយន្តល្មើសច្បាប់ចរាចរ គ្មានឯកសារចំនួន ៥០គ្រឿង
-រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៤២៨គ្រឿង។
នៅវេលាម៉ោង ០០:០០យប់ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅចំនួន ១៦កន្លែងក្នុងរាជធានីភ្នំពេញ។"
គួរបញ្ជាក់ផងដែរថា ប្រតិបក្តិការចុះត្រួតពិនិត្យ ត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបញ្ជាមិនឲ្យមានរថយន្តកាត់តកែច្នៃ បើកបរលើផ្លូវសាធារណៈ ដោយហេតុថារថយន្តទាំងនោះបានបង្កឲ្យមានការខូចខាតដល់ផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ សម្ដេច ហ៊ុន សែន ក៏បានស្នើឲ្យពលរដ្ឋកម្ពុជាទាំងអស់ផ្ញើសារ និងបញ្ចេញមតិចូលទៅកាន់ទំព័រហ្វេសប៊ុកសម្ដេច ហើយសម្ដេចនឹងចាត់វិធានការដោយខ្លួនឯង បើមន្ត្រីពាក់ព័ន្ធមិនអនុវត្តតាមការប្រកាស៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment