ពិតជាសាហាវណាស់!!! ប្តី ប្រពន្ធ ដែលជាមេឈ្មួញដ៏ធំប្រចាំផ្សាររោងក្លឿ និងផ្សារខៅឌិន ត្រូវឃាតកចាក់សម្លាប់ និងអារកយ៉ាងព្រៃផ្សៃ
ប្រទេសថៃ ៖ ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ដែលជាមេឈ្មួញរកស៊ីទំនិញដ៏ធំប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ដែលសុទ្ធសឹងជាផ្សារដែលជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបានឃាតកសម្លាប់ទាំងពីរនាក់ ខណៈដែលពួកគាត់បានបើករថយន្តដោយឡែកពីគ្នាចូលទៅកាន់លំនៅឋាន។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ ករណីឃាតកម្មរហូតមានការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយសារតែមានសពប្តី ប្រពន្ធ ចំនួនពីរនាក់ ត្រូវបានឃាតកសម្លាប់ ដោយចាក់នឹងកាំបិត ព្រមទាំងអារក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ភិផាត់ តាំងផុងថងហៅ ហ៊ាកួង ជាប្តី អាយុ៧១ឆ្នាំ និង ភរិយាឈ្មោះ សាយ័ន ចន្ថា ហៅ ចែសាយ័នអាយុ៦៤ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះទាំងពីរនាក់ ជាដង្ខៅទំនិញដ៏ធំមួយ ប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារ ខៅឌិន ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ដែលសុទ្ធសឹងជាផ្សារដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ។
បើតាមសាក្សីជាច្រើនបាននិយាយថា ដង្ខៅទាំងពីរនាក់ប្តី ប្រពន្ធ នេះ មានទាំងការដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តក្រុង ដែលតែងតែដឹកភ្ញៀវទេសចរណ៍ ពីប្រទេសថៃទៅកាន់ខេត្ត សៀមរាប ផង និងមានការដាក់ប្រាក់កម្ចី ឲ្យអាជីវករកម្ពុជា ខ្ចីក្នុងការបង្វិលទំនិញប្រចាំផ្សាររោងក្លឿជាច្រើនថែមទៀតផង។
ក្រោយពីសមត្ថកិច្ចថៃចុះពិនិត្យទីតាំងកើតហេតុ គឺបានសង្កេតឃើញថា បុរសជាប្តីត្រូវបានស្លាប់នៅក្នុងផ្ទះដោយត្រូវឃាតកចាក់ជាច្រើនកាំបិត ព្រមទាំងបានអារកបន្ថែមទៀត ហើយឃាតកបានអូសយកមកទុកចោលនៅខាងក្រោយផ្ទះ បន្ទាប់ពីបានសម្លាប់រួច។ រីឯស្ត្រីជាភរិយា ក៏ត្រូវឃាតកចាក់នឹងកាំបិតដូចគ្នា នៅក្បែររថយន្តក្នុងរោងចតរថយន្ត ដែលមានចម្ងាយពីផ្ទះប្រមាណ ៥០ ម៉ែត្រ ខណៈដែលស្ត្រីរូបនេះចុះពីរថយន្ត ហើយឯកសារនៅក្នុងរថយន្តត្រូវបានជនសង្ស័យរើកកាយ ធ្លាក់រប៉ាត់រប៉ាយទំនងជារកឯកសារអ្វីមួយដែលពាក់ព័ន្ធ។
ក្រុមតម្រួតថៃបានធ្វើការសន្និដ្ឋានជាបឋមថា ជនល្មើសអាចមានគ្នាចំនួន៣នាក់ហើយបានធ្វើសកម្មភាពផ្លោះរបងចូលមកសំងំនៅក្នុងផ្ទះនេះ មុនម្ចាស់ចូលមកដល់រួចហើយក៏បានផ្លោះរបងចេញទៅវិញ ដោយការសម្លាប់នេះ គឺអាចធ្វើឡើងនៅពេលព្រលប់ ប៉ុន្តែចំពោះការពាក់ព័ន្ធទៅលើរឿងរ៉ាងផ្សេងៗទៀត គឺសមត្ថកិច្ចថៃ កំពុងធ្វើការសិក្សា និងស្រាវជ្រាវ នៅឡើយ៕

Post a Comment