ពិតជាកម្រឃើញពស់ថ្លាន់យក្សណាស់ តែពេលនេះត្រូវបានបុរសម្នាក់បាញ់សម្លាប់បាត់ទៅហើយ (មានវីដេអូ)
អ្នកភូមិ Sarawak ក្នុងប្រទេស ម៉ាឡេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះពស់ថ្លាន់ដ៏ធំមួយក្បាល នៅក្បែរភូមិកាលពីរសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទើបតែកន្លងទៅថ្មីៗនេះ ខណៈពេលដែលកំពុងដើរបរបាញ់សត្វក្នុងព្រៃ អ្នកភូមិទាំងនោះស្រាប់តែឭសំឡេងគួរឲ្យសង្ស័យចេញពីក្នុងប្រហោងដើមឈើដែលបានដួលរលំក្នុងព្រៃមួយកន្លែង។ បន្ទាប់មកពួកគេក៏បានអារឈើនោះ ព្រមទាំងចាប់ទាញពស់នោះចេញមកក្រៅ ហើយភ្លាមៗនោះ បុរសម្នាក់ឈ្មោះ Tingsung Ujang ក៏បានប្រើកាំភ្លើងបាញ់សម្លាប់វាជាច្រើនគ្រាប់ទៅ។
ក្រោយពីចាប់បានពស់នេះហើយ អ្នកភូមិទាំងអស់សប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែវាមានទម្ងន់រហូតដល់ជាង ១០០ គីឡូក្រាម និងមានប្រវែងជាង ៥ម៉ែត្រ ដែលជាសត្វពស់កម្របំផុត។ បន្ទាប់មកពួកគេក៏បានលើកដាក់នៅលើឡានសម្រាប់យកទៅធ្វើម្ហូបនូវអាហារពេលល្ងាចរបស់ពួកគេ។
រូបភាពនៃពស់ដ៏ធំសម្បើមនេះ ត្រូវបានបង្ហោះទៅក្នុងបណ្ដាញសង្គម ហើយមានគេចុចចូលមើល និងចែករំលែកបន្តរាប់ពាន់ដងផងដែរ៕

Post a Comment