អានហើយពិតជាអួលដើម.ក!!! ដោយសារតែនឹកម្តាយពេក ទើបក្មេងទាំងពីរ ហ៊ានធ្វើបែបនេះ
ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានក្មេងប្រុស២នាក់បានចាកចេញពីផ្ទះធ្វើចំណាកស្រុកដើរឆ្លងដែនផ្សងព្រេង ព្រោះតែស្វែងរកម្តាយដែលធ្វើពលករនៅប្រទេសថៃ ហើយក្មេងទាំង២នាក់នេះត្រូវបានក្រុមអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនឱ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់។
ហើយក្មេងប្រុសទាំង២នាក់ ខាងលើនេះទី១ មានឈ្មោះថា អាន់ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង មានម្តាយឈ្មោះ សឿន ធាងឡាយ អាយុ២៩ឆ្នាំ និងឪពុកឈ្មោះ ឡាច សំអាន់ អាយុ៤៩ឆ្នាំ និងទី២ មានឈ្មោះថា ភ័ក្រ ភេទប្រុស អាយុ១០ឆ្នាំ ដែលមានម្តាយឈ្មោះ លី ស្រីណាក់ រស់នៅភូមិគោកគោ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមសម្តីរបស់ក្មេងទាំង២នាក់បានប្រាប់ឲ្យដឹងថា ពួកគេទាំង២នាក់នឹកម្តាយខ្លាំងណាស់ដែលចាកចេញទៅធ្វើពលករនៅថៃជាយូរខែមកហើយ ខណៈនោះពួកគេទាំង២នាក់ក៏សម្រេចចិត្តចាកចេញពីផ្ទះនាំគ្នាជិះកង់ទៅជិតដល់មាត់ច្រក ក៏យកកង់ទៅលាក់ទុកក្នុងព្រៃ រួចនាំគ្នាដើរចូលតាមមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ។ ពេលនោះពួកគេចេះតែដើរទៅរហូតទាំងគ្មានលុយ គ្មានបាយហូបចុកទេ នៅពេលអស់កម្លាំងពេកក៏នាំគ្នាអង្គុយមើលពលរដ្ឋថៃប៉ះកង់រថយន្ត ស្រាប់តែពលរដ្ឋថៃសួរនាំពួកខ្លួនថា «ក្មេងទាំង២នាក់ទៅណាមកណា» ពេលនោះពួកគេប្រាប់តប ថា «ខ្ញុំទៅរកម្តាយធ្វើការនៅខេត្តសុរិន្ទ» ក្រោយមកពលរដ្ឋថៃបានឱ្យលុយជិះរថយន្តទៅខេត្តសុរិន្ទតែម្តង ។
ប៉ូលិសក្រុងសំរោងបានឱ្យដឹងថា យោងតាមរបាយការណ៍ពីអាជ្ញាធរថៃនិយាយថា ក្មេងទាំង២នាក់ដើរវង្វេងពាសពេញក្នុងខេត្តសុរិន្ទ ដោយមិនចេះជាភាសាថៃទៀត ក្រោយមកសមត្ថកិច្ចថៃបាននាំទៅដាក់ក្នុងមណ្ឌលក្មេងកំព្រាបណ្តោះអាសន្ត ដើម្បីធ្វើការសាកសួរ ហើយពួកគេបានប្រាប់ថា ដើររកម្តាយ តែទោះជាបែបណា សមត្ថកិច្ចថៃបានបញ្ជូនមកវិញហើយ។ បន្ទាប់ពីទទួលក្មេងៗនេះពីអាជ្ញាធរថៃរួចមក សមត្ថកិច្ចបានស្រាវជ្រាវរកឪពុកម្តាយទើបឃើញ ហើយក៏ប្រគល់ក្មេងនេះទៅឱ្យឪពុកម្តាយរបស់គេវិញក្នុងថ្ងៃដដែល។
បើតាមសម្តីរបស់ម្តាយក្មេងប្រុស អាន់ វិឆៃ បានរៀបរាប់ថា ខ្លួនជាស្ត្រីមេមាយកូន២ ក្រោយមកក៏បានជួបបុរសម្នាក់ទៀតបានកូនប្រុសម្នាក់ទៀត ដោយក្រីក្រពេកពួកគាត់បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឯថៃ ដោយទុកកូនប្តីមុន២នាក់ឱ្យនៅជាមួយជីដូន ហើយក៏យកកូនប្តីក្រោយទៅជាមួយ ប៉ុន្តែពេលទទួលនូវព័ត៌មានខាងលើនេះ ក៏វិលត្រឡប់មកផ្ទះវិញ ។ ដោយឡែកម្តាយក្មេងប្រុសម្នាក់ទៀត មិនអាចឱ្យធ្វើការបកស្រាយបានទេ៕

Post a Comment