Header Ads

ខ្ជិលងួតទឹកទៀតហើយ បើត្រជាក់ម្លឹងៗ!!! ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថ្ងៃ និងកន្លែងត្រជាក់ហើយ

បើយោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី៤ ដល់៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ដោយក្នុងនោះមានដូចជា៖


១. ​តំបន់ជួរភ្នំដងរែក៖ សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៣-១៤ អង្សារសេ។
២. ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៥-១៦ អង្សារសេ ។
៣. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមានឹងថយចុះមកនៅក្នុងរង្វង់ ១៧-១៨ អង្សារសេ។
៤. រាជធានៅភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល​ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមានឹងថយចុះមកនៅក្នុងរង្វង់ ១៩-២០ អង្សារសេ ។ 
៥. ខេត្តកែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមានឹងមានពី ២៣-២៤ អង្សារសេ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង-ស្ថាប័ន អាជ្ញាធរ ដែនដីពាក់ព័ន្ធ និងសាធារណជន ពិសេសចំពោះវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) ជ្រាបជាព័ត៌មាន៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com













































No comments