Header Ads

សោកស្តាយណាស់!!! តារាសម្តែង ដែលទស្សនិក​ជនខ្មែរ​​ ហៅគាត់ថា ស្រីទេវី ពេលនេះគាត់ស្លាប់ដោយសារគាំង​បេះដូង នៅទីក្រុងឌូបៃ (មានវីដេអូ)

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផ្លូវការណ៍មួយឈ្មោះ Movie Star Research បានបង្ហោះរឿងដ៏ក្រៀមក្រំមួយទាក់ទងកំពូលតារាសម្តែងឥណ្ឌាម្នាក់ ដែលប្រជាជនខ្មែរភាគច្រើនបានស្គាល់ និងតែងតែហៅគាត់ថា ស្រីទេវី ដោយពេលនេះគាត់បានទទួលមរណភាពហើយ។ ក្នុងនោះផងដែរហ្វេសប៊ុកមួយនេះក៏បានសរសេរសារបន្ថែមទៀតផងដែរថា៖


"តារាឥណ្ឌា៖ កំពូលតារាឥណ្ឌាដ៏ល្បីល្បាញ តាំងពីទសវត្សរ៍ ៨០-៩០ ដែលមានឈ្មោះថា Sridevi ដែលប្រជាជនខ្មែរយើងតែងហៅឈ្មោះរបស់នាងថា ស្រីទេវី នាងបានទទួលមរណភាពហើយ កាលពីយប់មិញនេះ ថ្ងៃទី ២៤/២/២០១៨ ក្នុងវ័យ ៥៤ឆ្នាំ បើយោងតាមសំដីស្វាមីរបស់នាង លោកគឺជាផលិតករនិងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ Bollywood ដែលលោកមានឈ្មោះថា Boney Kapoor លោកបានរាយការណ៍ថា តារាសម្ដែង ស្រីទេវី ដែលជាភរិយារបស់លោក បានស្លាប់ដោយសារជំងឺ គាំងបេះដូង កាលពីយប់មិញនេះ វេលាម៉ោង ៩:០០ យប់ នៅទីក្រុង ឌូបៃ ដោយនាងនិងក្រុមគ្រួសារបានទៅទីនោះ ដើម្បីចូលរួមពិធីមង្គលការ ក្មួយប្រុសរបស់នាងដែលមានឈ្មោះថា Mohit Mariah ។


គួររំលឹកផងដែរថាតារាសម្ដែង ស្រីទេវី នាងកើតនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៣ នាងគឺជាតារាសម្ដែងដ៏ល្បីបំផុតរបស់ឥណ្ឌា ជាង ៤ទសវត្សរ៍មកហើយ ដោយត្រូវបានគេចាត់ទុកថា ជាតារាស្រីដំបូងបំផុតរបស់ឥណ្ឌា ដែលទទួលបានពានរង្វាន់ Filmfare ចំនួន ៥ ហើយនាងក៏ជាប់ចំណាត់ថ្នាក់ថាជាតួអង្គមួយដែលទទួលបានតម្លៃខ្លួនខ្ពស់បំផុត កាលពីទសវត្សរ៍ ៨០-៩០ ដោយទទួលបានប្រជាប្រិយភាពគ្រប់រោងភាពយន្តទាំងអស់ ទាំងនៅប្រទេសឥណ្ឌា និងនៅក្នុងប្រទេស កម្ពុជាផងដែរ នាងបានរៀបការជាមួយផលិតករនិងជាអ្នកដឹកនាំរឿងដ៏ល្បីរបស់ឥណ្ឌា គឺលោក Boney Kapoor នៅក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្ននេះនាងមានកូនស្រី ២នាក់ ។ 


ដោយការស្លាប់របស់នាងនៅក្នុងពេលនេះ បានក្លាយជាការសោកស្ដាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសាររបស់នាង ក៏ដូចជាក្នុងពិភពសិល្បៈរបស់ឥណ្ឌា ។ នេះជារូបភាពរបស់នាងកាលពីមុននឹងរូបបច្ចុប្បន្នជាមួយស្វាមីនឹងកូនស្រីទាំងពីររបស់នាង ហើយក៏មានវីដេអូស្តីអំពីការស្លាប់របស់នាងនៅក្នុងខមមិន ។"








































No comments