Header Ads

ខ្លាំងជាងថតកុនទៀត!!! មិនដឹងជាគាត់បើកល្បឿនប៉ុណ្ណាទេ បានជាទៅបុកថ្មពុះចែកផ្លូវឡើងដាច់កង់អញ្ចឹង (មានវីដេអូ)

រាជធានីភ្នំពេញ៖  មានហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២យប់ ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៨ ស្តុបក្ដាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃើញមានបុរសម្នាក់បេីករថយន្តសេរីទំនេីប Range Rover ក្នុងល្បឿនលឿនដូចហោះ មិនប្រយ័ត្នបាន បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលអោយរងបួសធ្ងន់ធ្ងរ ជាប់ក្នុងរថយន្តចេញមិនរួច សំណាងល្អត្រូវបានប្រជាពលរដ្ឋជួយគាស់ដំបូលទាញរថយន្តចេញមក ហេីយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។


បើយោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកេីតហេតុគេបានឃើញបុរសម្នាក់ បេីករថយន្តសេរីទំនើប Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-8687 បើកល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ(ស្តុបក្ដាន់ពីរ) មិនប្រយ័ត្ន បានបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង លាន់សូរដូចរន្ទះ បណ្តាលអោយដាច់កង់ចេញពីរថយន្ត ព្រមទាំងក្រឡាប់ផ្ងាជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំតែម្ដង ចំណែកអ្នកបើកបររងរបួសធ្ងន់ ជាប់ក្នុងរថយន្តចេញមិនរួច សំណាងល្អត្រូវបានប្រជាពលរដ្ឋគាស់ដំបូលរថយន្តទាញចេញមក ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ រីឯរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត២កង់យ៉ាងដំណំផងដែរ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ដើម្បីធ្វើការដោះស្រាយ និងសងសំណងថ្លៃខូចខាតសម្បត្តិរដ្ឋ៕



























No comments