បទ "ចេ ចេ" របស់លោក ឆាយ វីរៈយុទ្ធ ឡូយកប់ម៉ង សំខាន់ភរិយាជាអ្នកនិពន្ធទំនុកច្រៀងឲ្យទៀត (មានចម្រៀង)
មួយរយៈចុងក្រោយនេះបានលេចលឺព័ត៌មានខ្លះថាលោក ឆាយ វីរៈយុទ្ធ អាចនឹងចាកចេញពីផលិតកម្មសាន់ដេ ចូលទៅហង្សមាស តែភ្លាមៗនោះលោកក៏បានបដិសេធនៅពេលដែលមានការសួរជជីករឿងនេះដោយលោកអះអាងថា៖ «រូបខ្ញុំ នៅតែជាអ្នកចម្រៀងរបស់ផលិតកម្ម សាន់ដេ ដដែលទេ»។
បន្ថែមពីសម្ដី បដិសេធដំណើរបោះជំហាន តាមក្រោយ ខេមរៈ សិរីមន្ត និង នីកូ នោះ តារាចម្រៀងជាប់សែស្រឡាយប្រពន្ធកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងជាកូនប្រសាសេដ្ឋីស្រូវអង្កនៅទឹកដីខេត្ត កំពង់ចាម រូបនេះក៏បានពន្យល់ថា៖ «ថ្មីៗនេះខ្ញុំត្រូវបានខាងទូរទស្សន៍ ហង្សមាស ហៅឡើងច្រៀងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ ហើយមានបងប្អូនមិត្តភក្កិ ធ្វើការនៅទូរទស្សន៍ ហង្សមាស រាប់អានគ្នាហៅថតរូបជាមួយគ្នា ហើយបែបទំនងជាបងប្អូនអ្នកគាំទ្រគាត់ឃើញរូបភាពនេះ ក៏គាត់នាំគ្នាគិតខ្ញុំចូលហង្សមាស»។
ក្រោយពេលបានស្តាប់បទចម្រៀងមួយនេះចប់ហើយ មានអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ថាបទមួយនេះពិតជាពិរោះខ្លាំងណាស់ទាំងការ និពន្ធទំនុកច្រៀង និពន្ធបទភ្លេង និង Melody ផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះពិរោះយ៉ាងណានោះ សូមស្តាប់ទាំងអស់គ្នាដូចខាងក្រោមនេះ៕
ហើយអ្វីដែលបញ្ជាក់កាន់តែច្បាស់ថែមទៀតនោះ នាពេលថ្មីៗលោកក៏ទើបបញ្ចេញនូវបទចម្រៀងមួយបទក្រោមចំណងជើងថា "ចេ ចេ" ដែលជាការនិពន្ធទំនុកច្រៀងដោយ អ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារបស់លោកផ្ទាល់តែម្តង ក្នុងផលិតកម្ម សាន់ដេ។
Post a Comment