ទីបំផុតកូនក្នុងផ្ទៃរបស់ តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហាញការពិតហើយ ថាកូនប្រុស រឺក៏ស្រីនោះ
ទីបំផុតលទ្ធផលកូនក្នុងផ្ទៃរបស់តារាសម្តែង គង់ ចាន់ស្រីមុំបានបង្ហាញហើយ បន្ទាប់ពីពរពោះអស់រយៈពេល ១៧ សប្តាហ៍កន្លងមក។ វាពិតជាសំណាងខ្លាំងណាស់ចំពោះ គង់ ចាន់ស្រីមុំ ដែលបានស្វាមីដ៏ល្អម្នាក់ដែលតែងតែយកចិត្តទុកដាក់សឹងតែគ្រប់ពេលវេលា មិនថាទៅពិនិត្យសុខភាព រឺក៏មានអាការៈមិនស្រួលខ្លួន ក៏គេតែងតែឃើញរូបលោក គឹម សីហា ដែលជាស្វាមីនៅតាមមើលថែរហូតដែរ។
ក្នុងនោះផងដែរ អ្វីដែលកាន់តែរំភើបកាន់តែខ្លាំងបំផុតនោះ តារាសម្តែងម្នាក់នេះបានបង្ហោះសារដ៏រីករាយមួយថា៖ "ស្វាគមន៍ ព្រះនាងតូច របស់ខ្ញុំមកកាន់ពិភពលោកដ៏ស្រស់ស្អាត☃️
វាជាពេលវាលាមួយដែលខ្ញុំទាំងពីរនាក់កំពុងរងចាំ ទីបំផុតគាត់គឺជា ព្រះនាងតូចដ៏គួរអោយស្រលាញ់របស់ខ្ញុំ👸"៕
Post a Comment