កក្រើកទៀតហើយចូលឆ្នាំចិនខាងមុខនេះ!!! ចិនត្រៀមរថភ្លើងល្បឿនដូចផ្លេកបន្ទោរ ១៧៧ ខ្សែដើម្បីដឹកប្រជាជនជិត ៤០០ លាននាក់ទៅកាន់...
ទាំងនេះគឺជារថភ្លើងល្បឿនលឿនជាច្រើនខ្សែ ដែលនឹងដឹកប្រជាជនជិត ៤០០ លាននាក់ទៅស្រុកកំណើតអំឡុងការធ្វើចំណាកស្រុកធំបំផុតក្នុងពិភពលោក។ ចិនបានចាប់ផ្តើមការធ្វើដំណើរទូទាំងប្រទេសដែលគេស្គាល់ថា “ជុនយុន” អំឡុងពិធីបុណ្យនិទាឃរដូវ (ចូលឆ្នាំចិន) រយៈពេល ៤០ ថ្ងៃ កាលពីថ្ងៃទី ១ កុម្ភៈ។
អំឡុងពេលវេលានេះ ប្រជាជនចិននាំគ្នាធ្វើដំណើរទៅស្រុកកំណើតដើម្បីអបអរចូលឆ្នាំថ្មី ដែលនឹងមកដល់នៅថ្ងៃទី ១៦ និង ១៧ កុម្ភៈ ជាមួយគ្រួសារពួកគេ។ ការធ្វើដំណើរចំនួន ២,៩៨ ពាន់លានជើងរំពឹងធ្វើឡើងតាមរថភ្លើង រថយន្តក្រុង និង យន្តហោះ រវាងថ្ងៃទី ១កុម្ភៈ និង ១២ មីនា។ នេះបើយោងតាមទូរទស្សន៍ CCTV។
អាជ្ញាធរនិយាយថា រថយន្តក្រុងគឺជាមធ្យោបាយដឹកជញ្ជូនទូទៅបំផុត ជាមួយអ្នកដំណើរ ៨ ក្នុងចំណោម ១០ នាក់បានជិះរថយន្តក្រុងទៅស្រុកកំណើត ប៉ុន្តែចំនួននេះរំពឹងធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ ព្រោះបណ្តាញរថភ្លើងល្បឿនលឿនរបស់ចិនបានពង្រីក។ ប្រជាជនច្រើនឡើងបានងាកមកជិះរថភ្លើងល្បឿន ៥៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងយន្តហោះ ដើម្បីទៅស្រុកកំណើត។ នេះបើតាមក្រសួងដឹកជញ្ជូនចិន។
អាជ្ញាធរផ្លូវដែកចិនរំពឹងថានឹងមានអ្នកដំណើរចំនួន ៣៩០ លាននាក់ អំឡុងការធ្វើដំណើរនេះ ពោលគឺកើនឡើង ៨,៨ ភាគរយធៀបនឹងឆ្នាំមុន។ ដើម្បីរ៉ាប់រងនឹងតម្រូវការបន្ថែមនេះ សេវារថភ្លើងល្បឿនលឿនចំនួន ១៧៧ ខ្សែនឹងអាចរកបានអំឡុងរដូវធ្វើដំណើរដ៏មមាញឹកបំផុតនេះដើម្បីដឹកអ្នកដំណើរបន្ថែម ១០០.០០០ នាក់ក្នុងមួយថ្ងៃ៕

Post a Comment