មានមនុស្សជាច្រើនក៏ឆ្ងល់រឿងនេះដែរ ថាហេតុអ្វីបានជាលោក ទិនហ្វី មិនព្រមថតរឿងជាមួយ ហូលីវូដ នោះ
នៅក្នុងវិស័យភាពយន្តចិន ការដែលតារាស្រុកនេះបានសហការជាមួយអ្នកដឹកនាំរឿងហូលីវូដគឺជាវិធីដែលបង្ហាញពីលំដាប់របស់ពួកគេតើដល់កំរិតអន្តរជាតិឬនៅ បើទោះបីជាតួខ្លះបានចូលរឿងអាមេរិកតែ២ ៣នាទីក៏ដោយ។ ក្នុងចំណោមតារាជួរមុខចិនទាំងឡាយលោក Stephen Chow (ទិនហ្វី) គឺជាតារា ដែលមិនធ្លាប់បានចាប់ដៃជាមួយហូលីវូដទាល់តែសោះ។ អ្នកខ្លះលាន់មាត់ថា ស្ដេចកំប្លែងត្រកូល Chow មិនត្រូវបានអាមេរិកចាប់អារម្មណ៍ តែបណ្ដាញព័ត៌មាន Sina បានប្រឆាំងនឹងមតិនេះទាំងស្រុង។
តាមការពិត នៅក្នុងអាជីពរបស់ខ្លួន ស្ដេចកំប្លែងហុងកុងត្រូវបានហូលីវូដទាក់ទង៣ដងតែបានបដិសេធទាំងអស់។ ប្រភពខាងលើបានបន្តថា ក្រោយរឿង "ស្ដេចចុងភៅទិនហ្វី" តួអាយុ៥៥ឆ្នាំទទួលបានការចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសបូករួមទាំងហូលីវូដផងដែរ។ ឆ្នាំ១៩៩៦ ផលិតករអាមេរិកបានស្វែងរកលោក ហើយមានបំណងផលិតរឿងដូចគ្នាតែតាមបែបអឺរ៉ុប។
លោក ទិនហ្វី មិនបានបដិសេធថាមិនសហការជាមួយទេ តែត្រូវធ្វើតាមសំណើររបស់លោក២សិន។ ដោយទី១គឺម្ហូបនៅក្នុងរឿងគឺត្រូវតែជាម្ហូបចិន និងទី២គឺក្បាច់គុនក្នុងរឿងគឺត្រូវតែជាក្បាច់គុនចិន។ រឿងនេះបានធ្វើឲ្យហូលីវូដគ្រវីក្បាល លែងចង់សហការ នេះបើតាមការអះអាងពីសារព័ត៌មាន Sina។ ឆ្នាំ២០០៦ ឱកាសបានមកម្ដងទៀតជាមួយនិស្សិតផ្ដាច់សង្ខារ នៅពេលលោកត្រូវបានគេអញ្ជើញថតរឿង "The Forbidden Kingdom”។ ក្រោយពេលអានសាច់រឿងចប់ តារាកើតឆ្នាំ១៩៦២ បានស្នើរឲ្យផលិតករបោះទុនផលិតរឿង១០០លានដុល្លារ។ ការសហការគ្នានេះបានបរាជ័យនៅពេលអាមេរិកប្រកាសថានឹងបោះទុន៣០លានដុល្លារ។
លើកចុងក្រោយដែលហូលីវូដទាក់ទងទៅ ទិន ហ្វីគឺក្នុងឆ្នាំ២០០៩ នៅពេលគេចង់ឲ្យលោកដើរតួវីរបុរសជប៉ុនមួយរូប តែលោកបានឲ្យផ្លាស់ប្ដូរទៅជាវីរបុរសចិនវិញ ហើយនេះគឺរឿងមួយដែលខាងអាមេរិកមិនអាចទទួលយកបាន។
ប្រភព៖ news.zing.vn

បណ្ដាញព័ត៌មាន Toutiao បានឲ្យដឹងថា ការធ្វើដូចនេះគឺជាភាពឆ្លាតវៃរបស់ទិន ហ្វីព្រោះស្ទីលថតរឿងរបស់លោកខុសប្លែកពីគេ មិនចង់ត្រូវគេត្រួតពីលើ ដូចនេះលោកមិនចង់សហការជាមួយមនុស្សដែលលោកដឹងច្បាស់ថានឹងត្រូវគេត្រួតនោះឡើយ៕
ប្រភព៖ news.zing.vn
Post a Comment