តោះនាំគ្នាមើលក្បួន ហោរា ចិន ទាយមើលថាឆ្នាំណាខ្លះឆុងខ្លាំងជាងគេ ជាមួយឆ្នាំ ច និងរបៀបកាត់ឆុង
(ភ្នំពេញ)៖ ប្រជាជនចិន ជាច្រើនតែងតែមានអបិយជំនឿយ៉ាងខ្លាំងទាក់ទងនឹងរឿងឆុងឆ្នាំ ដោយពួកគេគិតថា វាជាហេតុផល ដែលបណ្ដាលឲ្យយីអ៊ុនធ្លាក់ចុះ រកស៊ី មិនរីកចម្រើន ឬមានជំងឺឈឺថ្កាត់ និងជួបគ្រោះចង្រៃជាដើម។
អ្នកកើតក្នុងឆ្នាំ ទាំង ៤ នេះគួរយកសាច់ជ្រូក៣ជាន់ឆៅ១ដុំ និងស៊ុតទា២គ្រាប់ ទៅសែនដាក់នឹងមាត់អ្នកតា ខ្លា រួចអុជធូប ៣ សរសៃ និយាយបែរបន់ ។ នេះបើតាមការលើកឡើងរបស់លោកគ្រូ ឡា ជាគ្រូកាត់ឆុងដ៏ល្បីល្បាញជាង ១០ ឆ្នាំមកហើយនៅរមណីយដ្ឋានវត្តភ្នំ ។ទោះយ៉ាងណា លោកគ្រូ ឡា បានពន្យល់ថា ចំពោះអ្នកកើតក្នុងឆ្នាំទាំង៤ ខាងលើនេះ ប្រសិនបើចៀសមិនរួចពីការទៅចូលរួមបុណ្យសពទេនោះ ក៏ទៅចូលរួមចុះ ប៉ុន្តែពេលត្រឡប់មកវិញ ត្រូវទៅកាត់ឆុងនៅអ្នកតា ខ្លា ស ។
របៀបកាត់ឆុង៖ អ្នកដែលឆុងទាំងនេះ អាចយកសាច់ជ្រូកឆៅ៣ជាន់១ដុំ និងស៊ុតទា២គ្រាប់ ទៅថ្វាយអ្នកតាខ្លា នៅវត្តភ្នំ ក៏បាន ឬ នៅតាខ្មៅ នៅអូឡាំពិក នៅរូបសំណាកដំរីជាន់ខ្លា នៅខេត្តកំពង់ធំ ឬ ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លា ស ប៉ុន្តែបើរូបសំណាកខ្លា ស នៅក្នុងវត្ត ទើបស័ក្តិសិទ្ធជាង ។
ចំពោះវិធីធ្វើ គឺត្រូវយកពងទា១ គ្រាប់គោះក្បាលខ្លាឱ្យចេញទឹកតិចៗ ហើយយកស៊ុតទា នោះទៅគប់លើផ្លូវបំបែកចោលដើម្បីឲ្យគ្រោះស៊យចេញឆ្ងាយទៅតាមនោះ ។ ប៉ុន្តែកុំភ្លេចត្រូវយកកន្សែង ឬ ទឹកបរិសុទ្ធលាងសម្អាតក្បាលខ្លានោះផង ក្រែងមានស្រមោច ឬ រុយរោម នាំឱ្យអ្នកតាខ្លាខឹងសម្បារ ។ ចំណែកសាច់ជ្រូក និង ពងទា ១ គ្រាប់ទៀត ត្រូវដាក់ក្នុងមាត់រូបសំណាកខ្លា គឺទុកឱ្យអ្នកតាខ្លា សេពសោយ ។
ចំពោះអ្នកដែលពុំមានពេលវេលាអាចទៅកន្លែងណាមួយដូចដែលលើកឡើងខាងលើទេ គេអាចធ្វើនៅផ្ទះក៏បានដោយរៀបគ្រឿងតង្វាយដូចដែលរៀបរាប់ខាងលើដែរ ប៉ុន្តែត្រូវបិទរូបខ្លាលើពងទា១ គ្រាប់ បួងសួងសុំសេចក្តីសុខ រួចគប់វាទៅផ្លូវបំបែកចោល ចំណែកឯសាច់ជ្រូក និង ពងទា១គ្រាប់ទៀត ដែលគ្មានបិទរូបខ្លា មិនត្រូវយកចូលផ្ទះជាដាច់ខាត ហើយអាចបរិច្ចាគទៅអ្នកសុំទាន ឬជនក្រខ្សត់ណាម្នាក់ក៏បាន ។
ជោគជាតារាសីអ្នកកើតឆ្នាំ ច៖ លោកគ្រូចិនសែន កុក លុង នៅរាជធានីភ្នំពេញ បានទស្សន៍ទាយថា លោកអ្នកកើតនៅឆ្នាំ ច ដែលមានអាយុ១០, ២២, ៣៤, ៤៦, ៥៨, ៧០, ៨២, និង៩៤ឆ្នាំ អាចនិយាយបានថាមានរាសីល្អផង និងមិនល្អ ឬឆុងផង និងមិនឆុងជាមួយនឹងឆ្នាំមមែ។ តាមទំនៀមទម្លាប់ចិន និងចិនម៉ុងហ្គោលី តែងយកសត្វឆ្កែប៊ែរហ្សេទៅយាមពេល ឃ្វាលពពែ ដូច្នេះអាចមានកើតគ្រោះតិចតួចដោយការឈឺឆ្អាលរឿងគេ ។ ឆ្នាំនេះលាភសក្ការៈវិញងាយហូរចូល ហើយក៏ងាយរសាត់ចេញដែរបើធ្វេសប្រហែសខ្ជះខ្ជាយ ជាពិសេសអ្នកមិនត្រូវរវល់នឹងមនុស្សខ្ចាត់ព្រាត់ឡើយព្រោះពួកគេអាចជាមនុស្សក្រពើវង្វេងបឹង មនុស្សស៊ីបាយបោកឆ្នាំង ។ ចូរកុំឈ្លោះប្រកែកគ្នាកុំយករឿងប្តីប្រពន្ធរបស់គេមកចេញមុខពាំងខ្លួនដោះស្រាយឲ្យសោះព្រោះអាចនាំគ្រោះដល់ខ្លួនវិញ។ នៅក្នុងផ្ទះសមាជិកគ្រួសារមានការចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបមានសុភមង្គលរុងរឿង។
លេខ ពណ៌ ថ្ងៃ និងផ្កា នាំលាភ និងនាំស៊យ៖ ហោរាសាស្ត្រចិន អ្នកកើតឆ្នាំ ច មានលេខ ផ្កា និងពណ៌នាំសំណាង តែអាចខុសគ្នាបន្តិចបន្តួច ប៉ុន្តែ ភាគច្រើន ការណែនាំខាងក្រោមនេះ អាចជួយពួកគេបានច្រើន ក្នុងការលើករាសី និងហុងស៊ុយឲ្យកាន់តែខ្ពស់។
សំណាង៖
– លេខនាំលាភ គឺលេខ ៣, ៤ និងលេខ
– ថ្ងៃនាំលាភ គឺថ្ងៃទី ៧ និងថ្ងៃទី ២៨ រៀងរាល់ខែ
– ពណ៌នាំលាភ គឺក្រហម បៃតង និងស្វាយ
– ផ្កានាំលាភ គឺផ្កាកូឡាប និងអ័រគីដេ
– ទិសនាំលាភ គឺទិសខាងត្បូង និងខាងកើត
– ខែនាំលាភ គឺខែមិថុនា តុលា និងធ្នូ។
ស៊យ៖
– ពណ៌នាំស៊យ គឺពណ៌ខៀវ ស និងមាស
– លេខនាំស៊យ គឺលេខ ១, ៦ និង លេខ ៧
– ទិសនាំស៊យ គឺទិសទក្សិណ
– ខែនាំស៊យ គឺខែឧសភា និងសីហា ។
ជំនឿដូចដែលាបានលើកឡើងខាងលើនេះ អ្នកជឿក៏ចេះតែជឿ ប៉ុន្តែក៏រងការរិះគន់ និង ចំអកលែបខាយច្រើនណាស់ដែរថាជាជំនឿដ៏ឆោតល្ងង់ ។ ចំពោះព្រះពុទ្ធបានបង្រៀនថា ” ទីណាមានជំនឿ ទីនោះត្រូវតែមានបញ្ញា ” ៕
សម្រាប់ឆ្នាំ ច(ឆ្កែ) សំរិទ្ធិស័ក ពុទ្ធសការាជ ២៥៦២ ត្រូវនឹងឆ្នាំ ២០១៨ ក្បួនហោរា ចិន បានអះអាងថា ជនដែលកើតនៅក្នុងឆ្នាំចំនួន ៤ ដែលឆុង គឺឆ្នាំ ច ឆ្នាំ រោង ឆ្នាំ ឆ្លូវ និង ឆ្នាំ មមែ ។ ក្នុងចំណោមឆ្នាំទាំង ៤ នេះ ឆ្នាំដែលឆុងខ្លាំងជាងគេ ដល់ទៅ១០០ភាគរយនោះគឺឆ្នាំរោង បន្ទាប់មកឆ្នាំមមែ ឆ្នាំ ច និង ឆ្នាំឆ្លូវ គឺឆុងតែ ៥០ ភាគរយ ប៉ុណ្ណោះ ហើយជនដែលកើតក្នុងឆ្នាំទាំង ៤ នេះមិនត្រូវទៅចូលរួមបុណ្យសពឡើយ ប្រសិនបើអាចចៀសវាងបាន ហើយដូច្នេះពេលធ្វើដំណើរផ្លូវឆ្ងាយត្រូវប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ។

Post a Comment