សូមអ្នកចូលចិត្តប្រើម៉ាស់លាបមុខ ប្រយ័ត្នជួបរឿងស៊យដូចម្នាក់ស្រីនេះ (មានវីដេអូស្តែងៗ)
កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនារីវ័យក្មេងសញ្ជាតិហ្វីលីពីនម្នាក់ ហេតុតែចង់បានផ្ទៃមុខ ស.ស្រស់ស្អាត កម្ចាត់មុន ខំប្រឹងលាបម៉ាស់បកមុនពេញមុខ ទាំងមិនដឹងពីរបៀបប្រើប្រាស់ច្បាស់លាស់ ចុងក្រោយស្រែកផងអីផង ដាច់ដោយទាំងគល់តែម្តង។ នារីវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Genella Pabianes Carabbacan អាយុ២២ឆ្នាំ រស់នៅក្នុងខេត្ត Isabela ប្រទេសហ្វីលីពីន។
ប៉ុន្តែនៅពេលនោះ ម៉ាស់ហាក់បីដូចជា ជាប់តឹងណែនយ៉ាងខ្លាំង ជាមួយនឹងស្បែកមុខរបស់នាង សឹងតែបកមិនចេញ។ ម្យ៉ាងដោយសារតែ ភាពឆោតល្ងង់ Genella នាងក៏បានលាបម៉ាស់ខ្មៅនោះ ពេញពីលើចិញ្ចើមរបស់នាងផងដែរ ទើបជាហេតុកាន់តែបង្កភាពឈឺចាប់ នៅពេលដែលនាងបកវាចេញ។ នោះក៏ព្រោះតែ Genella នាងមិនដឹងពីរបៀបប្រើប្រាស់។
Genella បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ «មិត្តភក្តិរបស់ខ្ញុំ (ប្រុស) បានឲ្យម៉ាស់បិទមុខនេះមកខ្ញុំ ហើយនិយាយថា វានឹងជួយកម្ចាត់មុន និងភាពស្រអាប់ចេញពីផ្ទៃមុខបាន។ ខ្ញុំក៏បានតបវិញថា “អូ! ពិតមែនហ្ហ៎?” ហើយគាត់ថា គាត់ឲ្យខ្ញុំ Free អត់យកលុយទេ។ ខ្ញុំពិតជារំភើបចិត្តណាស់ ហើយក៏មិនបានសួរនាំគាត់អីទៀតដែរ។ ម្យ៉ាងខ្ញុំក៏មិនបាន អានការណែនាំពីរបៀបប្រើទៀត ព្រោះតែខ្ញុំរវល់តែរំភើប ចង់កម្ចាត់មុនក្បាលខ្មៅឲ្យអស់ ពីផ្ទៃមុខពេក» ។
ប្រភពដដែលបន្តថា Genella បានចំណាយពេលអស់ប្រហែលជាង ៣នាទី ដើម្បីបកម៉ាស់ខ្មៅនោះចេញពីមុខ។ រោមចិញ្ចើមរបស់នាង ត្រូវបានរបកដាច់មកទាំងគល់ សឹងតែអស់ទៅហើយ ហើយនាងក៏បានស្រែកទាំងឈឺចាប់ យំលាយឡំនិងសំណើច នៅគ្រាដែលនាងបកម៉ាស់ចេញពីមុខផងដែរ។
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយ សាយភាយពេញលើបណ្តាញសង្គមរួចមក ជាសំណាងល្អនាង Genella ក៏ត្រូវបានខាងគ្លីនិចកែសម្ផស្សក្នុងតំបន់ បានទាក់ទងនាង ដើម្បីជួយព្យាបាល ក៏ដូចជាបណ្តុះរោមចិញ្ចើមរបស់នាង ឲ្យត្រលប់វិលមករកសភាពដើមវិញ ដោយឥតគិតថ្លៃផងដែរ ៕
នៅថ្ងៃកើតហេតុ នារីវ័យក្មេងខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់សារធាតុម៉ាស់ខ្មៅម្យ៉ាង លាបនៅលើផ្ទៃមុខរបស់នាង ដើម្បីបកកម្ចាត់មុនមិនល្អ និងកាកសំណល់ធូលីដីចេញពីស្បែកមុខ។ រយៈពេលប្រហែលជាង ១៥នាទីក្រោយមក បន្ទាប់ពីសារធាតុម៉ាស់ខ្មៅបកមុននោះ បានជ្រាបចូលសព្វទៅលើស្បែកមុខ និងស្ងួតហើយនោះ នាងក៏ចាប់ផ្តើមបកវាចេញវិញ។

Post a Comment