ពិតជាសាហាវណាស់!!! រំលោភលើកទី១ រហូតមានផ្ទៃពោះ៤ខែ ដល់ពេលរំលោភលើកទី២ សម្លាប់ចោលតែម្តង
ខេត្តត្បូងឃ្មុំ ៖ ស្ត្រីជាជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ ធ្លាប់ត្រូវបានប្រុសព្រានល្មោភកាមម្នាក់ ចាប់រំលោភរហូតដល់មានផ្ទៃពោះ៤ខែ រហូតកើតមានការប្តឹងផ្តល់ តែក្រោយមកបានដោះស្រាយគ្នាចប់រួចរាល់ ដោយឱ្យខាងស្រីរំលូតកូនចោល ជាថ្នូរនឹងសំណងជាទឹកប្រាក់ លុះក្រោយមក ជនសង្ស័យចេះតែគំរាមសម្លាប់ស្ត្រីរងគ្រោះជាញឹកញាប់ ទីបំផុត ស្ត្រីរងគ្រោះក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពចាប់រំលោភជាថ្មីម្តងទៀត រួចចាប់អារក និងកាប់សម្លាប់យ៉ាងព្រៃផ្សៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ស្ត្រីរងគ្រោះ នៅចំណុចភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ លុះមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបត្រូវបានអ្នកភូមិប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។
ស្ត្រីរងគ្រោះដែលត្រូវឃាតករចិត្តឃោរឃៅ ចាប់រំលោភរួចអារកសម្លាប់ មានឈ្មោះស្មាន ជៈ អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅក្នុងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមកសាកសួរ មានឈ្មោះហាប់ យ៉ាន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ជាមនុស្សមានសតិមិនប្រក្រតីនោះទេ ដោយរស់នៅលើផ្ទះតូចតែម្នាក់ឯង ហើយបានប្រកបរបរដើរសុំទានគេឯងនៅក្នុងភូមិគ្រាន់បានប្រាក់ចិញ្ចឹមជីវិត ហើយកន្លងមក ស្ត្រីរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យឈ្មោះ ហាប់ យ៉ាន ចាប់រំលោភសេពសន្ថវៈរហូតដល់មានផ្ទៃពោះ៤ខែ បែកធ្លាយរឿងរ៉ាវឈានដល់ការដាក់ពាក្យបណ្តឹង ប៉ុន្តែក្រោយមក ភាគីទាំងសងខាងបានជួបដោះស្រាយគ្នាដើម្បីបញ្ចប់រឿង ដោយខាងស្ត្រីរងគ្រោះសម្រេចចិត្តរំលូតកូនក្នុងផ្ទៃចោល ជាថ្នូរនឹងការទទួលយកសំណងជាទឹកប្រាក់មួយចំនួន។ ដោយសារតែស្ត្រីរងគ្រោះដាក់ពាក្យប្តឹងផ្តល់នេះហើយ ទើបធ្វើឱ្យជនសង្ស័យខឹងសម្បា និងចេះតែគំរាមសម្លាប់ស្ត្រីរងគ្រោះជាញឹកញាប់។
ប្រភពដដែលបន្តថា ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏មានអ្នកភូមិបានប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុក ឈាមនៅលើផ្ទះរបស់ខ្លួន ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះបានទទួលរងការរំលោភសេពសន្ថវៈ និងមានស្នាមអារកផ្នែកខាងឆ្វេង និងកាប់ត្រូវ១កាំបិតចំក្បាលខាងឆ្វេង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយនៅក្បែរសាកសព សមត្ថកិច្ចបានរកឃើញកាំបិត១មានស្នាមប្រឡាក់ឈាម ដែលជនជាឃាតកបានប្រើដើម្បីសម្លាប់ស្ត្រីរងគ្រោះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះអាចនឹងត្រូវឃាតកររំលោភសម្លាប់ នៅចន្លោះម៉ោង៥ទៅម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងដោយយោងតាមការឆ្លើយបំភ្លឺពីសាក្សី ឈ្មោះតាំ ឡេស អាយុ៥៦ឆ្នាំ ត្រូវជាបងថ្លៃរបស់ស្ត្រីជនរងគ្រោះ សមត្ថកិច្ចក៏អាចកំណត់បានមុខសញ្ញាជនសង្ស័យជាឃាតករ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហាប់ យ៉ាន បាន កាលពីវេលាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ រួចនាំខ្លួនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។ សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Post a Comment